ភ្នំពេញ៖ ប្រិយមិត្តអ្នកអាន ប្រាកដជាបានឃើញច្រើនមកហើយ មិនថាស្ទាយសក់ សម្លៀកបំពាក់ ឬសម្ភារៈនិយមផ្សេងៗ របស់តារាស្រីប្រុសល្បីៗ ទាំងនៅក្នុងស្រុក និងបរទេស​ ដែលខ្មែរឡូតធ្លាប់បានចុះផ្សាយកន្លងមក។

នៅថ្ងៃនេះវិញ ខ្មែរឡូតសូមបង្វែរអារម្មណ៍មិត្តអ្នកអាន ឲ្យបានឃើញនូវស្ទាយម៉ូតសក់ចងបែបស៊ីវីល័យសម័យថ្មី កំពុងពេញនិយម ដែលតារាប្រុសខ្មែរមួយចំនួន ធ្លាប់បានកាត់ និងអនុវត្តកន្លងទៅ។ មិនដឹងថាមិត្តអ្នកអានធ្លាប់បានចាប់អារម្មណ៍ ឬឃើញយ៉ាងណាទេ ដូចនេះមានតែតាមដានជាមួយគ្នា ដោយមេត្រីតែម្តង នូវរូបភាពខាងក្រោម និងជួយដាក់ពិន្ទុទាំងអស់គ្នា ថាតើតារារូបណា កាត់ម៉ូតសក់នេះសាកសមជាងគេដែរ?

ម៉ូតបុរសសក់ចងទៅក្រោយ (Man Bun Hairstyle)៖

លោក ជា វណ្ណារិទ្ធ
លោក ប៉ែន ចំរ៉ុង
លោក ព្រាប សុវត្ថិ
លោក អេឡិច ចន្ត្រា
លោក អេឡិច ហ្សូរ៉ា

គួរបញ្ជាក់ដែរថា ម៉ូតសក់នេះ មានការពេញនិយម ចាប់ពីឆ្នាំ ២០១៣មក។ បើយោងតាមការស្ទង់មតិរបស់វិបសាយស្វែងរកគូមួយ នៅបរទេស ទៅលើនារី ៦៧,៤០០នាក់ អាយុចន្លោះពី ១៨ ដល់ ២៤ឆ្នាំ ជាលទ្ធផលបង្ហាញថា ៨៧ភាគរយនៃពួកគេ យល់ឃើញថាម៉ូតនេះ មានភាពគួរឲ្យទាក់ទាញ ខណៈដែល នារីអាយុលើសពី ៣៥ឆ្នាំឡើងទៅ មានតែ ៣៧ភាគរយប៉ុណ្ណោះ ដែលមានមតិវិជ្ជមានលើម៉ូតនេះ៕ - Wikipedia

ចុះប្រិយមិត្តខ្មែរឡូតវិញ គិតថាម៉ូតនេះ គួរឲ្យទាក់ទាញដែរទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ