ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់់ចរា​ចរណ៍​​មួយ​បានកើតឡើងនៅតាមបណ្តោយផ្លូវ​ជាតិ​លេខ​៦៧បេ ស្ថិតក្នុងភូមិទួលគ្រួស ឃុំឃុន​រាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឲ្យ​មនុស្ស៤​នាក់ រង​របួស​ធ្ងន់​ និង​ស្រាល៦នាក់់ កាល​ពី​វេលាម៉ោង២រសៀលថ្ងៃទី២០ កុម្ភៈ ២០១២ ។

តាមសាក្សីឈ្មោះអ៊ុន ចាន់់ធី ភេទប្រុស អាយុ​៣៦ឆ្នាំ បានឲ្យកោះសន្តិភាព​ដឹងថា មុន​ពេល​កើតហេតុគេឃើញរថយន្ត​ម៉ាកសាំយ៉ុង ពណ៌ប៉ៃតង ដឹកអ្នកដំណើរពេញ​ចេញ​ពីខេត្ត​កំពង់់ធំ ទៅកាន់់ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ។ លុះមកដល់់ចំណុចកើត​ហេតុ​ ស្រាប់់​តែ​រថយន្តនោះបាន​បែកកង់់មុខក្រោយ​ខាង​ស្តាំ​រួច​ ផ្តួលខ្លួនទៅខាងស្តាំដៃ​ក្រឡាប់់ជាច្រើន​ត្រឡប់់ រហូតទៅដល់់មុខផ្ទះ​របស់់គាត់ឃើញ​បែប​នេះ​ គាត់​​បាន​​នាំ​ប្រពន្ធ​កូន​រត់់ចេញពីផ្ទះ​ទាំង​ព្រលឹងចុងសក់់់ ។ ចំណែក​​អ្នក​ដំណើរ​ក្នុង​រថយន្ត​រងរបួសធ្ងន់់ និង​ស្រាល​តែ​ម្តង។

លោកអនុសេនីយ៍ទោជាម រក្សា មេប៉ុស្តិ៍ឃុំ​ឃុន​រាម បានឲ្យកោះសន្តិភាពដឹងថា ក្រោយ​កើត​​ហេតុ​​លោក​បាន​ដឹកនាំកម្លាំងចុះទៅដល់់​កន្លែង​កើត​ ហេតុឃើញរថយន្តនោះក្រឡាប់់ ហើយ​​ត្រូវ​​បាន​គេ​អះ​អាង​ថា ក្រឡាប់​ជាច្រើន​ត្រឡប់់​ទៅ​ដល់់​មុខ​ផ្ទះប្រជាពលរដ្ឋមួយ និង​ឃើញ​មនុស្សរង​របួសស្រាលចំនួន៦នាក់់ រីឯ​​អ្នករងរបួស​ធ្ងន់ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​​នៅឯ​មន្ទីរ​ ពេទ្យខេត្តសៀមរាប បាត់់​ទៅ​ហើយ​លោក​ពុំ​បាន​ស្គាល់់អត្តសញ្ញាណនោះទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]