កំពត ៖ ឪពុកតិរច្ឆាន ដែលបានសម្លាប់ កូនប្រុសរបស់ខ្លួន យ៉ាងព្រៃផ្សៃជាទីបំផុត ដោយវះពោះកាត់ដៃឆ្វេង និងខ្វេះយកគ្រាប់ ភ្នែក ស្ថិតនៅ ស្រុកឈូក ខេត្ដកំពត បានសារ ភាពប្រាប់សមត្ថកិច្ចហើយថា មូលហេតុដែល នាំឱ្យខ្លួនធ្វើយ៉ាងដូច្នេះ ដើម្បីយកឆ្អឹងរបស់ កូនទៅធ្វើជាថ្នាំផឹក ខណៈដែលខ្លួនឯង កំពុង មានជំងឺកំរោលចូល ព្យាបាលមិនជា។

យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញនិង សមត្ថកិច្ចមូលដ្ឋានដែលចុះទៅធ្វើកោសល្យ វិច័យនិងត្រួតពិនិត្យនៅកន្លែងកើតហេតុបាន ឱ្យដឹងថា អំពើដ៏យង់ឃ្នង ដូចក្នុងរបបប៉ុល ពតខាងលើនេះ បានកើតឡើងដោយសារតែ ឪពុកតិរច្ឆានរូបនេះមានជំងឺសរសៃប្រសាទ ជាហេតុនាំឱ្យ សម្លាប់កូនប្រុសរបស់ខ្លួន គ្មាន ញញើតដៃបែបនេះ ។

លោកវរៈសេនីយ៍ទោ សៅ សំអឿន អនុ ប្រធានការិយាល័យកណ្ដាលនគរបាលយុត្ដិ ធម៌នៃស្នងការដ្ឋាននគរបាលខេត្ដកំពត បាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ថា មូលហេតុដែលនាំឱ្យឪពុកតិរច្ឆានរូបនេះ សម្លាប់កូនប្រុស របស់ខ្លួនយ៉ាងអណោចអធ័ម បែបនេះ គឺបណ្ដាលមកកើតជំងឺកំរោលចូល ហើយកាលពីពេលកន្លងទៅ ជំងឺបែបនេះ ពេលកើតឡើងម្ដងៗ ធ្វើឱ្យឪតិរច្ឆានរូបនេះ មានសភាពសាហាវដាក់ប្រពន្ធនិងកូនរហូត ទៅដល់មានទំនាស់នៅក្នុងគ្រួសារ ហើយដោយ សារតែទ្រាំទ្រនិងភាពសាហាវយង់ឃ្នងរបស់ បុរសជាប្ដី មិនបានធ្វើឱ្យជាប្រពន្ធបានចុះចេញ ពីផ្ទះទៅរស់នៅតំបន់៣១៧កោះស្លា ដោយ ទុកឱ្យកូនទាំង៧នាក់រស់នៅជាមួយឪពុក រូបនេះ បូករួមទាំងកូនប្រុសពៅដែលជាក្មេង រងគ្រោះនេះផង។

លោកសៅ សំអឿន ក្រោយពីសួរចម្លើយ ជនសង្ស័យជាឪពុករូបនេះ បានសារភាព ទៀតថា ក្រោយពីស្ដ្រីជាប្រពន្ធបានចាកចេញ ពីផ្ទះទៅរស់ នៅកន្លែងផ្សេង ហើយនឹកកូន ពេក ជាពិសេសកូនប្រុសពៅនោះក៏មានបំណង សុំប្ដីកំណាចរូបនេះ មកយកកូនពៅទៅរស់ នៅជាមួយ ។

ប៉ុន្ដែប្ដីកំណាចខាងលើមិន ព្រមឱ្យ ហើយថែមទាំងប្រាប់ប្រពន្ធទៀតថា បើកូននៅទីណា ត្រូវតែទៅជួបជុំគ្នាវិញ ប៉ុន្ដែ ស្ដ្រីជាប្រពន្ធមិនព្រម ធ្វើឱ្យបុរសជាប្ដីឃាតក រូបនេះកាន់តែមានចិត្ដខឹងខ្លាំងឡើង។

នាយរងការិយាល័យនគរបាលខាងលើ បានបន្ដដកស្រង់សំដីសារភាព របស់ជនសង្ស័យ ទៀតថា ជននេះចូលចិត្ដតែស៊ីរបស់ឆៅដូច ជាគ្រលៀនជ្រូក និងខូរជ្រូកឆៅដែលការស៊ី របស់ឆៅៗបែបនេះ ធ្វើឱ្យប្រពន្ធនិងកូនៗ មានការភ័យខ្លាចយ៉ាងខ្លាំង ហើយបុរសរូប នេះថែមទាំងចង់យកឆ្អឹងមនុស្សទៅដុះធ្វើ ថ្នាំផឹក ដើម្បីឱ្យជាសះស្បើយពីជំងឺ កំរោល ចូល លុះក្រោយមកក៏ធ្វើសកម្មភាពសម្លាប់ កូនប្រុស របស់ខ្លួនយ៉ាងវេទនាបែបនេះតែ ម្ដងទៅ។

តាមជំនឿបុរសឃាតករូបនេះបាននិយាយ ថា មានតែឆ្អឹងមនុស្សទេ ដែលអាចព្យាបាល និងកំចាត់វិញ្ញាណបិសាច ដែលស្ថិតនៅក្នុង ខ្លួន ដូច្នេះហើយទើបទៅសម្លាប់កូនប្រុស របស់ខ្លួន ដើម្បីយកឆ្អឹងមកដុះធ្វើថ្នាំផឹក។

បុរសជាឪពុកបង្កើត ត្រូវបានកម្លាំងនគរ បាលស្រុកឈូក ខេត្ដកំពត ឃាត់ខ្លួននៅល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីស្រាវ ជ្រាវរកឃើញថា ឪពុករូបនេះពិតជាបាន សម្លាប់កូនប្រុសរបស់ខ្លួន ដោយផ្ទាល់ដៃ ដោយបានវះពោះ ចាប់ពីក្រោមចុងដង្ហើម រហូតដល់ផ្ចិត កាត់ដៃខាងឆ្វេង និងវាយបែក ភ្នែកឆ្វេង ដែលមើលទៅ គួរឱ្យអាណោចអាធ័ម ជាទីបំផុត មិននឹកស្មានថា ឪពុកតិរច្ឆានរូប នេះ ពិតជាសម្លាប់កូនប្រុសរបស់ខ្លួនទាល់ តែសោះ។

អធិការនគរបាលស្រុកឈូក លោក ព្រហ្ម វាសនា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទថា បុរសជាឪពុក គឹម វិត អាយុ៤៣ឆ្នាំ ពិតជាបានសម្លាប់ កូនប្រុសរបស់ ខ្លួន អាយុ៧ឆ្នាំ ដែលការសម្លាប់នេះ ស្ថិតនៅ ចម្ងាយ១០០ម៉ែត្រពីផ្ទះរបស់ពួកគេ ស្ថិតនៅ ក្នុងភូមិត្រញំងបី ឃុំតាកែន ស្រុកឈូក ខេត្ដកំពត។

អធិការនគរបាលរូបនេះ បានបន្ដទៀត ថា ក្រោយពីការឃាត់ខ្លួនជនសង្ស័យជា ឪពុករូបនេះ សមត្ថកិច្ចបាននាំរូបគេ ទៅយក ដៃខាងឆ្វេងរបស់ក្មេងប្រុសរងគ្រោះ ដែលឪពុក តិរច្ឆាន យកទៅកប់ចោលនៅជិតដើមចេក ក្បែរផ្ទះ ហើយក្រោយពីការសួរដេញដោល ជននេះបានសារភាពថា ពិតជាបានសម្លាប់ កូនប្រុសរបស់ខ្លួនមែន ។

បើយោងតាមអធិការនគរបាលរូបនេះ មូលហេតុដែលនាំឱ្យឪពុកសម្លាប់កូនប្រុស របស់ខ្លួន ឈ្មោះវ៉ែន សុធា អាយុ៧ឆ្នាំ ជាកូន ប្រុសពៅ ក្នុងចំណោមបងប្អូន៧នាក់ នោះ គឺ អាចបណ្ដាលមកពីជំងឺសរសៃប្រសាទ ខណៈ ដែលសេចក្ដីរាយការណ៍ផ្សេងទៀត បានឱ្យ ដឹងថា ឃាតកជាឪពុកខឹងមានទំនាស់ជា មួយប្រពន្ធ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែសីហា សពកុមារា វ៉ែន សុធា ត្រូវបានគេ ប្រទះឃើញដេកស្លាប់ នៅចម្ងាយ១០០ម៉ែត្រ ពីផ្ទះ ដោយមានស្នាម វះពោះពីក្រោម ចុងដង្ហើមមកផ្ចិត ដោយឃើញពោះវៀនធំ លៀនចេញមកក្រៅ ស្នាមកាត់ដៃឆ្វេង និង វាយភ្នែកខាងឆ្វេងឡើងខ្វាក់ ដែលមើលទៅ គួរឱ្យអាណោចអាធ័មជាទីបំផុត ហើយមុន ដំបូងគេនាំគ្នាផ្អើលថា មានករណីវះយក ក្រលៀនកូនក្មេង ប៉ុន្ដែធាតុពិតមិនមែន នោះឡើយ។
បើយោងតាមអធិការ ព្រហ្ម វាសនា បច្ចុប្បន្នឃាតកជាឪពុកតិរច្ឆានរូបនេះ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាលស្រុកឈូក ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]