ភ្នំពេញៈ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហើបឲ្យដឹងថា ក្រសួងនឹងគ្រោង ហៅតារាៗ ដែលនិយមចូលចិត្តថតរូប បញ្ចេញភាពសិចស៊ី បែបស្រើបស្រាល បញ្ចេញល្វែងខាងលើ ស្ទើរតែទាំងអស់យកទៅអប់រំណែនាំ ដើម្បីកុំឲ្យពួកគេបន្តថត រូបអាក្រាតបែបនេះ តទៅទៀត។

បន្ទាប់ពីរូបថតជាច្រើន សន្លឹករបស់តារាប្រុសស្រី នៅកម្ពុជាបានបង្ហោះ ជាសាធារណៈនៅក្នុង បណ្តាញទំនាក់ទំនង Facebook ដោយនៅក្នុង រូបនោះភាគច្រើន គឺថតឱបរឹតគ្នា បែបស្រើប ស្រាល និងមានខ្លះទៀតថត បញ្ចេញល្វែងខាងលើ ទាំងអស់គ្មានសំចៃដៃ និងអាចនិយាយបានថាជា ទង្វើក៏ដូចជាគំរូមួយ ដែលអាក្រក់សម្រាប់ យុវជនជំនាន់ក្រោយ។

ទាក់ទងទៅនិងបញ្ហានេះ ដែលមន្ត្រីនៅក្រសួងវប្បធម៌ មួយរូបសុំមិន បញ្ចេញឈ្មោះ បានប្រាប់ដើមអម្ពិល ឲ្យដឹងថាជុំវិញរឿងដែល សិល្បករ-សិល្បការិនីខ្មែរ និយមយកវប្បធម៌បរទេស ដោយថតរូបមើលទៅ បញ្ចេញនេះ បញ្ចេញនោះហួសហេតុ ខាងក្រសួងក៏កំពុងតែ ត្រៀមគម្រោងក្នុងការហៅ តារាទាំងអស់នោះ មកអប់រំណែនាំ ក្នុងពេលឆាប់ៗ ខាងមុខនេះ ដែរ។

មន្ត្រីរូបនេះបាន ប្រាប់ឲ្យដឹងទៀតថា ពេលនេះលោកកំពុងតែ ប្រមូលរូបថតដែល ស្រើបស្រាល ទាំងអស់នោះ ហើយក៏កំពុងតែកត់ សំគាល់ថាតារាណាខ្លះ ដែលគួរតែហៅទៅអប់រំ ព្រោះថាបើយើងចេះតែ បណ្តោយអីច៊ឹងតទៅទៀត បើខាងក្រសួងមិនអើពើខ្លះ មិនដឹងថាបន្តិចទៀត ទៅតារាទាំងអស់នោះ មានរូបភាពអីខ្លះ បញ្ចេញមកទៀត បើបញ្ចេញធម្មតាៗ វាមិនមែនជា បញ្ហាចោទទេ កុំតែហួសហេតុជ្រុល ភ្លេចប្រពៃណីខ្មែរ។

សូមជម្រាបផងដែរថា មួយរយៈចុងក្រោយនេះ មានតារាប្រុសស្រីជាច្រើន បានធ្វើការប្រកួតប្រជែងគ្នា ក្នុងការថតរូបបញ្ចេញសាច់ដើមទ្រូង រូបឱបរឹតគ្នាបង្ហាញ ពីភាពស្រើបស្រាល ញាក់សាច់ជាច្រើនសន្លឹក ដោយពួកគេគិតថាការបង្ហាញរូបថត បែបនេះគឺទាក់ទាញ ប្រជាប្រិយភាព និងធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ពួកគេកាន់តែល្បីហើយ អ្វីដែលមហាជន ធ្វើការសន្និដ្ឋាននោះ បានលើកឡើងថា ការចូលចិត្តថតរូប ឬក៏ស្លៀកពាក់លេចលើលេចក្រោម បញ្ចេញដើមទ្រូងនោះ ព្រោះតែពួកគេចង់ ទាក់ទាញ តា តា អ្នកមានប្រាក់តែប៉ុណ្ណោះ រហូតស្ទើរតែភ្លេចប្រពៃណីខ្លួន និងដើមកំណើតថា ខ្លួនមានប្រពៃណីបែបណា ហើយគួរតែស្លៀកពាក់ និងប្រកាន់ចរិតបែបណា ទើបសមជាកូនខ្មែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]