កំពង់ចាម ៖ ប្រិយមិត្ដដែលជាអ្នកគាំទ្រវិស័យកីឡា ប្រាកដជាទន្ទឹមរងចាំ មើលលទ្ធផលការប្រកួតលើកទី៤ របស់កីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ កាលពីថ្ងៃម្សិលមិញទី ២៥ ជាក់ជាមិនខាន ដែលលទ្ធផលមានដូចនៅខាងក្រោម៖

-ក្រុមស្នងការនគរបាលខេត្ដ ឈ្នះការប្រកួតលើ ក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្ដត្បូងឃ្មុំ ដោយលទ្ធផល ៣-០
-ក្រុមខ្មែរសាមគ្គីខេត្ដកំពង់ចាម ឈ្នះការប្រកួតលើ ក្រុមក្រុងសួង ដោយលទ្ធផល ៣-២ 
 -ក្រុមសកលវិទ្យាល័យវេស្ទើន ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យព្រះសីហនុ ៣-០

គួរបញ្ជាក់ថា ថ្ងៃផ្ដាច់ព្រ័ត្រ ដែលជាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ នឹងមានការប្រកួតមិត្តភាពពិសេសរវាង ក្រុមសាលាខេត្ដកំពង់ចាម ជាមួយ ក្រុមកងពលធំអន្ដរគមន៍លេខ៣ ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ លីអូបៀរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]