ភ្នំពេញ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមានការភ្ញាក់ផ្អើល ចំពេាះអ្នកគាំទ្ររបស់គាត់នៅក្នុង ទីក្រុងភ្នំពេញ កាលពីថ្ងៃទី 26 ខែមីនា កន្លងទៅនេះ ដោយបានយកទូរសព្ទ័សេរីថ្មី ដែលមានតម្លៃថ្លៃមកងូតទឹក ដោយមិនព្រួយ បារម្ភថា ទូរស័ព្ទនេះខូច ឬជ្រាបទឹកឡើយ ។ 

ទូរស័ព្ទដែល សុគន្ធកញ្ញា យកប្រើពេលនេះ ត្រូវបានគេស្គាល់ថាជាទូរស័ព្ទ Galaxy S7 edge ដែលទើបចេញលក់ នៅលើទីផ្សារថ្មីៗនេះ។ 

សុគន្ធកញ្ញា បានឲ្យដឹងថា៖ «បើមានទូរស័ព្ទ Galaxy S7 edge ដូចជាខ្ញុំនេាះ ពិតជាមិនបាច់បារម្ភ ទូរស័ព្ទជ្រាបទឹក ពេលដើរលេងបុណ្យ ចូលឆ្នាំនេាះឡើយ។ » 

មានអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនក៏បានយកទូរស័ព្ទមក ងូតទឹកដូចកំពូលតារាចម្រៀង នេះផងដែរ ដើម្បីធ្វើឲ្យ ប្រាកដថាទូរស័ព្ទរបស់ពួកគាត់ ពិតជារឹងមាំ មិនជ្រាបទឹកដូចជាទូរស័ព្ទរបស់ សុគន្ធកញ្ញា ផងដែរ។ 

អ្នកខ្លះមកតែម្នាក់ឯង ហើយអ្នកខ្លះទៀតមកជាគូរដើម្បីធ្វើតេស ទូរស័ព្ទរបស់ពួកគាត់ព្រមទាំង បានថតរូប ជាអនុស្សាវរីយ៍ទៀតផង។ អ្នកខ្លះកាន់ទូរស័ព្ទសាមសុង Galaxy S7 edge ហើយអ្នកខ្លះទៀតកាន់ទូរស័ព្ទ Galaxy S7 ដែលទើបនឹងទិញ ពីកម្មវិធីសម្ពេាធកាលពីចុងសប្តាហ៍មុនង។

 Galaxy S7 edge និង Galaxy S7 បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ដែលការពារការជ្រាប ទឹកនិងធូលី សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ ហើយកាមេរ៉ាមាន dual pixel ដែលអាចថត រូបមានច្បាស់និង មានគុណភាពបំផុត។ លើសពីនេះទៀត សម្រាប់នៅ ប្រទេសកម្ពុជា ទូរស័ព្ទទាំងពីរនេះមាន កន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែម អង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលលោកអ្នកប្រើស៊ីមតែមួយ។ 

ការធ្វើតេស្តដោយយកទូរស័ព្ទមកងូតទឹកនេះ បានក្លាយជារឿងដ៏គួរ ចាប់អារម្មណ៍មួយនៅក្នុង ទីក្រុងភ្នំពេញ ដោយ ប្រជាជនច្រើនបានចូលសាកល្បង តាមទីកន្លែងជាច្រើនដូចជានៅផ្សារធំថ្មី ផ្លូវកម្ពុជាក្រោម កេាះពេជ្រ ជាដើម។ អ្នកលេងហ្វេសបុ៊កជាច្រើននាក់ក៏បានកំពុង បង្ហេាះរូបរបស់ពួកគាត់ ងូតទឹកកាន់ទូរស័ព្ទ ហើយរូបខ្លះក៏ ទទួលបានចំនួនអ្នកគាំទ្រច្រើនហួសការស្មាន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា