ចិន៖ ក្រោយពេលម្ចាស់រថយន្តដ៏ទំនើបមួយគ្រឿង ចតរថយន្តរបស់ខ្លួនចោលជាច្រើនម៉ោង ធ្វើឲ្យបិទផ្លូវចេញចូលរបស់អ្នកភូមិរួចមក ដែលធ្វើឲ្យពួកគេហាក់មិនសុខចិត្តនៅឈរមើលនោះទេ ទើបសម្រេចចិត្តប្រើធម៌ក្តៅតែម្តង។

រថយន្ត Porsche ដែលចតបិទផ្លូវចេញចូល

រថយន្ត Porsche ពណ៌សមួយគ្រឿង ត្រូវបានអ្នកភូមិលេងមួយចាស់ដៃ បន្ទាប់ពីចតបិទផ្លូវចេញចូល រយៈពេលជាង១៤ម៉ោង។ អ្នកភូមិក្បែរនោះជាច្រើន បានគប់ស៊ុត មី ទឹកខ្មៅ ក៏ដូចជាថ្នាំពណ៌ជាច្រើន បណ្តាលឲ្យរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿងនោះ ក្លាយជាមើលមិនយល់តែម្តង

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃអង្គារ៍កន្លងទៅ វេលាម៉ោងប្រហែល ១០ព្រឹក ម្ចាស់រថយន្ត Porsche ត្រូវគេស្គាល់ឈ្មោះថា Huang បានចតរថយន្តរបស់ខ្លួនចោល ក្រោយពីរូបគាត់មានជម្លោះជាមួយនឹង សន្តិសុខយាមកាមម្នាក់ រឿងទារប្រាក់ ៧០យ័ន (ប្រហែល១០ដុល្លារអាមេរិក) សម្រាប់ការចត ៧ថ្ងៃរបស់គាត់។

លោក Huang ដែលជាម្ចាស់រថយន្តខាងលើ បានឲ្យដឹងថា គាត់ជាអ្នករស់នៅទីនោះម្នាក់ មិនគួរណាមានការផាកពិន័យជាច្រើនដូច្នេះទេ។ ជាក់ស្តែងនៅក្នុងជម្លោះនោះ សន្តិសុខខាងលើ បានជេរប្រមាថមកកាន់រូបគាត់ទៀតផង។យ៉ាងណាមិញ ដោយមិនបានគិត ពីផលប៉ះពាល់ទៅដល់អ្នកជិតខាង លោក Huang ក៏បានផ្គើននឹងសន្តិសុខម្នាក់នោះ ដោយចតរថយន្តរបស់ខ្លួនជាច្រើនម៉ោង បណ្តាលឲ្យស្ទះផ្លូវចេញចូលរបស់អ្នកស្រុក ទើបក្រោយមក ក៏កើតមានការគប់មកលើរថយន្ត របស់គាត់នេះតែម្តង។

ក្រោយហេតុការណ៍កើតឡើងដូចនេះ ប៉ូលិសក៏បានបញ្ជាឲ្យលោក Huang យករថយន្តរបស់ខ្លួនចេញ ហើយគាត់ក៏បានទទួលមេរៀនមួយយ៉ាងធំ សម្រាប់ជីវិតដូចនេះ សម្រាប់ចំណាំទៅថ្ងៃក្រោយផងដែរ៕

ប្រភព Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]