នៅវេលាម៉ោង ៣រសៀល ថ្ងៃ ១៧ ខែសីហា ឆ្នាំ ២០១២ តារាចម្រៀងហង្សមាស ពេជ្រ សុភា បានបង្ហោះសារធ្វើការ ព្រមានដល់ អ្នកដែលជេរកញ្ញា ហៅកញ្ញាថា "មីពេញម៉ាត់" តាមរយះ Facebook Fan Page។



ខ្លឹមសារនៃសារ របស់កញ្ញាមានដូចខាងក្រោម

"ថ្ងៃនេះ ខ្ញុំចង់និយាយថា បើមានអ្នកណាហ៊ានអះអាងថា ពេជ្រសោភា ជេរ ឬធ្វើអ្វីបះពាល់ដល់អ្នក សូមអ្នកចេញមុខមកតទល់គ្នាផ្ទាល់មក។ ហ៊ានធ្វើ ហ៊ានទទួល ខ្ញុំហត់នឹងការប្រមាថរបស់អ្នកខ្លាំងណាស់។ នាមជាតារាចំរៀងម្នាក់ គឺមិនចង់មានបញ្ហាជាមួយអ្នកណាទេ តែហេតុអីក៏អ្នកជ្រុលហួសហេតុយ៉ាងនេះ? សុំសួរថាអ្នកមានអាយុប៉ុន្មានហើយ? ធ្លាប់ចូលសាលាទេ? គ្រូមានបង្រៀនសុជីវធម៌ទេ? ម៉ាក់ប៉ាធ្លាប់អប់រំអ្នកទេ? អ្នកបាននាំគ្នីគ្នារបស់អ្នក ជេរខ្ញុំយ៉ាងម៉េចខ្លះ សិតតែខ្ញុំចេះខ្ញុំចុះ ហៅខ្ញុំសិតតែមីពេញៗមាត់ តើអ្នកមានអាយុប៉ុន្មានហើយ? ទណលាប់របស់អ្នកគឺតែងតែហៅគេបែបហ្នឹង តើមែនទេ? អ្នកជេរខ្ញុំលើwallឬtimelineរបស់អ្នក ហើយថ្ងៃនេះអ្នកចូលមកជេរខ្ញុំដល់របស់ខ្ញុំ ទៀត ។ ខ្ញុំសុំប្រកាសថា ខ្ញុំមានaccountតែ២ប៉ុណ្ណោះ ១គឺSP Pich Sophea និងទី២ Pich Sophea(page like) បើមានបញ្ហា ឬគិតថាខ្ញុំធ្វីអីប៉ះពាល់ដល់អ្នក អ្នកបង្ហាញមក ឈប់យកពេលទំនេរមកធ្វើរឿងអត់ប្រយោជន៍អី។ អ្នកចំរៀងក៏ជាមនុស្ស ចេះខឹងដូចអ្នកដែរ កុំហួសហេតុពេក"

 

តើអ្នកយល់ឃើញយ៉ាងណាដែរ? 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]