ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់បានរងរបួស.ក និងស្មាខាងឆ្វេងដោយត្រូវគ្រាប់កាំភ្លើងខ្លីរបស់ជនសង្ស័យម្នាក់ ក្រោយពីផ្ទុះអាវុធជាច្រើនគ្រាប់ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី១៦ សីហា ២០១២ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់ពីជម្លោះគូភាគី២វង់ផឹកស៊ីគងសម្តីគ្នា ។

ជនរងគ្រោះឈ្មោះសួង កុសល ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិជ្រៃវៀន ឃុំតារៀម ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្សាររុងក្លឿ ទឹកដីថៃជាអាជីវករលក់ដូរបានរងរបួសដោយសារគ្រាប់កាំភ្លើងខ្លី ចំ.កខាងឆ្វេងផ្លាតទៅត្រូវស្មាខាងឆ្វេង ។ តាមប្រភពព័ត៌មានប្រាប់ថា មុនហេតុការណ៍កើតឡើងមានមនុស្ស២ក្រុមអង្គុយផឹកស៊ី២វង់ផ្សេង គ្នាដោយមួយវង់ផឹកស៊ីនៅផ្ទះលក់ហ្គាស និងមួយវង់ទៀតផឹកស៊ីនៅផ្ទះកាត់ដេរ ដែលជាផ្ទះរបស់ជនរងគ្រោះ ។ ប្រភពបន្តថា លុះផឹកស៊ីកាន់តែយប់ជ្រៅដោយភាគីទាំង២ ស្រវឹងរៀងៗខ្លួនបានដៀមដាមដាក់គ្នារហូតបង្កើតជាជម្លោះតឹង សរសៃ.កដាក់គ្នា ។ ក្រោយមកស្រាប់តែភាគីម្ខាង គឺខាងលក់ហ្គាសបានទូរស័ព្ទហៅសាច់ញាតិដែលជាសមត្ថកិច្ចឱ្យ មកកន្លែងកើតហេតុ លុះមួយសន្ទុះក៏ឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឱ្យរងរបួសជនរងគ្រោះតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]