កំពង់ចាម៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ បានធ្វើឡើងនៅ មណ្ឌលខេត្តកំពង់ចាម ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦ ដែលដៃគូប្រកួតនីមួយៗ ហាក់ដូចជាស្វិតស្វាញជាខ្លាំង។

លទ្ធផលការប្រកួតទី១ កាលពីថ្ងៃទី ២២ ខែមីនា ប្រិយមិត្ដប្រហែលជាជ្រាបច្បាស់មកហើយ ថាតើថាក្រុមណាជាអ្នក ទទួលជ័យជំនះ យ៉ាងណាមិញ សម្រាប់លទ្ធផលការប្រកួតជាលើកទី២ កាលពីថ្ងៃទី ២៣ មានដូចជាខាងក្រោម៖
-ក្រុម ខ្មែរសាមគ្គីខេត្ដកំពង់ចាម ឈ្នះការប្រកួតលើ ក្រុម សកលវិទ្យាល័យវេស្ទើន ដោយលទ្ធផល ៣-០
 -ក្រុមស្នងការនគរបាលខេត្ដ ឈ្នះការប្រកួតលើ ក្រុមសីហាសាមគ្គីកីឡា ដោយលទ្ធផល ៣-០
-ក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្ដត្បូងឃ្មុំ ឈ្នះការប្រកួតលើ ក្រុម វិវិទ្យាល័យហ៊ុនសែនសង្កើប ៣-១

គួរបញ្ជាក់ថា ថ្ងៃផ្ដាច់ព្រ័ត្រ ដែលជាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ នឹងមានការប្រកួតមិត្តភាពពិសេសរវាង ក្រុមសាលាខេត្ដកំពង់ចាម ជាមួយ ក្រុមកងពលធំអន្ដរគមន៍លេខ៣ ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ លីអូបៀរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]