ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជនរងគ្រោះ និងមេធាវីរបស់ខ្លួនប្ដឹងទៅសមត្ថកិច្ច ឱ្យ ឃាត់ខ្លួនបន្ទាប់ពីបានបោកប្រាស់លុយជាង ១០០០ដុល្លារ តាមរយៈការ ធ្វើលិខិតក្លែង ក្លាយ ដោយប្រាប់ជនរងគ្រោះថា លិខិតដែល ខ្លួនធ្វើនេះ គឺជាលិខិតរបស់មេធាវី ដើម្បីរត់ ការដោះលែងប្ដីរបស់ជនរងគ្រោះចេញពីពន្ធ នាគារ ។

ការឃាត់ខ្លួនបុរសកំហូច ដែលបានបន្លំ លិខិតនិងត្រារបស់មេធាវីខាងលើនេះ បាន ធ្វើឡើងនៅខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ច ក្រោយពីមានករណីនេះកើតឡើង ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងឡើយស្ដ្រីឈ្មោះយក់ សុគន្ធ អាយុ៤៤ ឆ្នាំ រស់នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានពឹងពាក់មេធាវីម្នាក់ឈ្មោះតូ ដារ៉ា អាយុ ៣៨ឆ្នាំ ដើម្បីឱ្យជួយរត់ការដោះលែងប្ដីរបស់ ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ប៉ុន្ដែមិនដឹងថា រឿងអ្វីនោះឡើយ ។ លុះបន្ទាប់មកបុរស សង្ស័យខាងលើ មានឈ្មោះវណ្ណ ឆាយ អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិសុភី ស្រុក ប្រាសាទបាគង ខេត្ដសៀមរាប ហើយជននេះ ក៏ស្គាល់មេធាវីនិងស្ដ្រីរងគ្រោះផងដែរ។
ប្រភពព័ត៌មានបានបន្ដទៀតថា បន្ទាប់ មកជនសង្ស័យរូបនេះ បានក្លែងបន្លំឯកសារ របស់លោកមេធាវីតូ ដារ៉ា ហើយយកមក ប្រាប់ជនរងគ្រោះឱ្យ បង់លុយចំនួន ១៤៥០ ដុល្លារ ដោយកុហកថា យកទៅរត់ការដោះ លែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ។

ស្ដ្រីរងគ្រោះដោយមិនបានគិតពិចារណា ឱ្យបានត្រឹមត្រូវ និងម្យ៉ាងវិញទៀត ដើម្បី ចង់ឱ្យប្ដីរបស់ខ្លួនរួចផុតពីការជាប់គុកច្រវ៉ាក់ នោះ ក៏បានយល់ព្រមប្រគល់លុយ ទាំងនេះ ទៅឱ្យជនសង្ស័យទាំងអស់ ។

ប្រភពព័ត៌មានបានបន្ដទៀតថា រឿង ខាងលើនេះបានបែកធ្លាយ បន្ទាប់ពីស្ដ្រីរង គ្រោះបានមកជួបលោកមេធាវីតូ ដារ៉ា នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវលោកមេធាវី អះអាងថា គឺជាការបោកប្រាស់របស់ជន សង្ស័យ ហើយរូបគាត់មិនបានធ្វើលិខិតអ្វី មួយឱ្យស្ដ្រីរងគ្រោះបង់លុយនោះឡើយ។

បើយោងតាមប្រភពព័ត៌មានខាងលើ បន្ទាប់ពីដឹងថា ចាញ់បោកជននេះ ទើបស្ដ្រី រងគ្រោះនិងមេធាវីរបស់ខ្លួន បានធ្វើជាទូរស័ព្ទ ទៅជនសង្ស័យដែលកំពុងស្ថិត នៅខេត្ដសៀម រាបឱ្យធ្វើដំណើរមករាជធានីភ្នំពេញ ។ នៅ ពេលជនសង្ស័យរូបនេះបានធ្វើដំណើរមក ដល់ខណ្ឌឫស្សីកែវ ក៏ត្រូវបានកម្លាំងសមត្ថ កិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូន ទៅតុលាការ តែម្ដង៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]