ក កាលពីថ្ងៃ 17 មីនា ឆ្នាំ 2016 នាទីក្រុងបាសេឡូណា ប្រទេសអេស្បាញថ្មីៗ Huawei ដែលក្រុមហ៊ុនស្មាតហ្វូន៏ធំលំដាប់លេខ 3 លើពិភពលោក បានប្រកាសថាកីឡាករបាល់ទាត់ដ៏ល្បីលាញ លោក លីអូណែល ម៉ិសស៊ី បានយល់ព្រម និងចុះកុងត្រាជាមួយខ្លួនក្នុងនាមជាឯកអគ្គរាជទូតនៅទូទាំងពិភពលោក។ 

ការចាប់ដៃគូ សហការរវាងក្រុមហ៊ុន និងកីឡាករ ម៉ិសស៊ី បានបង្ហាញនូវភាពស៊ីសង្វាក់គ្នារវាង ចំនួនអ្នកគាំទ្រក្រុមហ៊ុន និងអ្នកគាំទ្រ លោក ម៉ិសស៊ី ដែលនេះគឺជាការបោះជំហានទៅមុខដ៏ធំ និងឆ្លុះបញ្ចាំងពីតម្លៃនៃ ការផ្សាភ្ជាប់ទំនាក់ទំនងដ៏ទូលំទូលាយ ។ ដើម្បីទទួលបាននូវកិច្ច សហប្រត្តិការដ៏ល្អយើងត្រូវ ឲ្យតម្លៃដល់ការរីកចំរើនការយល់ដឹង បទពិសោធន៍ថ្មី និងការតស៊ូជំនះគ្រប់ឧបសគ្គ ដែលជាផ្នែកធ្វើឲ្យយើងរឹងមាំនិងជោគជ័យ។ ភាពជោគជ័យនោះទេ តែរមែងតែងបន្តប្រយុទ្ធនឹងឧបសគ្គដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ហើយនេះជាហេតុផលដែលទំនាក់ទំនងរវាង Huawei និង លោក Lionel Messi គឺជាកិច្ចសហប្រត្តិការដ៏សក្តិសម និងវិសេសវិសាលបំផុត។ លោក Kevin Ho ដែលជាអគ្គនាយកជាន់ខ្ពស់ផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei (Consumer Business Group) បានថ្លែងថា “Lionel Messi នឹងជួយឲ្យស្លាកយីហោ Huawei កាន់តែមានសក្តានុពលភាព ក្នុងការជម្រុញទឹកចិត្តមហាជនកាន់តែចេះផ្តោតលើគោលដៅរបស់ខ្លួន និងចេះតស៊ូរហូតទាល់តែ បានជ័យជំនះហើយដើម្បីទទួលបានកិច្ច សហប្រត្តិការដ៏ល្អប្រសើរបានពិសេស នៅបណ្តាប្រទេស ក្នុងទ្វីប អ៊ឺរ៉ុប អាស៊ី និងអាមេរិកឡាទីន។ 

ទាំងពីរភាគីមានកិត្តិយសក្រៃលែងលើវិថី ដែលយើងបានដើរ និងសមិទ្ធិផលដែលយើងសម្រេចបាន យើងតែងមានការប្តេជ្ញាដើម្បីស្វែងរកដំណោះស្រាយដ៍ជោគជ័យរបស់យើង។” Huawei ជឿជាក់ថាកីឡាគឺជាវិស័យមួយដែលមនុស្សគ្រប់គ្នានៅ ទូទាំងពិភពលោកចូលចិត្ត និងអនុវត្តដើម្បីពង្រឹងសមត្ថភាពខ្លួន ហើយនេះជាមូលហេតុដែលយើងបានដាក់គោលដៅប្តេជ្ញាជាសំខាន់ទៅលើវិស័យកីឡា ពិសេសកីឡាបាល់ទាត់តែម្តង។ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ យើងធ្លាប់បានចុះកុងត្រាជាមួយក្រុមបាល់ទាត់មួយចំនួនដូចជា the América, Santa Fe, Sporting Cristal, Arsenal, និងក្រុម AC Milan ដែលសុទ្ធតែជាក្រុមមានអ្នកគាំទ្រជាច្រើនលាននាក់ជុំវិញពិភពលោក ដូចជាលោក Robert Lewandowski និង Alexis Sánchez ហើយពេលនេះគឺលោក Lionel Messi។ កីឡាករ Lionel Messi បានថ្លែងថា៖ “អ្នកត្រូវខិតខំតស៊ូដើម្បីចាប់ក្តីសុបិនអ្នកឲ្យបាន។ អ្នកត្រូវធ្វើការលះបង់ ហើយប្រឡូកចូលឲ្យជ្រៅ បើទោះអ្នកត្រូវប្រឈមនឹងឧបសគ្គប៉ុណ្ណាក៏ដោយ អ្នកត្រូវតែសម្លឹងទៅមុខជានិច្ចរហូតទៅដល់គោលដៅ។ ពេលណាដែលអ្នកគិតថា អ្នកមិនទាន់ធ្វើបានល្អនៅឡើយនោះ អ្នកត្រូវតែខិតខំបន្តទៀត រហូតដល់តែសម្រេចគោលដៅបាន។” Huawei បានក្លាយជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ 3 លើពិភពលោក។ សមត្ថភាពដ៏កំពូល និងការរចនាយ៉ាងល្អប្រណីតដាច់គេរបស់ស្មាតហ្វូនស៊េរី Mate, P, និង ស៊េរី G បានក្លាយមកជាជម្រើសទូរស័ព្ទដ៏ល្អ និងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក។ Huawei Mate 8 ត្រូវបានរចនាឡើងសម្រាប់ម្ចាស់មុខជំនួញគ្រប់ទំហំគ្រប់ខ្នាត ដែលចង់បានទាំងសមត្ថភាពនិងភាពល្អប្រណីត។ ចាប់តាំងពីថ្ងៃសម្ពោធ ចេញលក់ជាផ្លូវការកាល ពីថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2015 ក្រុមហ៊ុន Huawei បានលក់ Mate 8 ដល់ទៅជាង 3 លានគ្រឿងនៅជុំវិញពិភពលោក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]