កំពង់ធំ ៖ ប្ដី-ប្រពន្ធ និងកូនតូចរបស់ខ្លួន បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៥ និង៤៥នាទីល្ងាចថ្ងៃទី២២ ខែកុម្ភៈ នេះ បន្ទាប់ពីរថយន្ដក្រុង ២៤ កៅអី បាន បើកបុក  នៅចំណុចគល់ស្ពានពោធិ៍ខាវ ឃុំពោធិ៍ខាវ ស្រុកសន្ទុក ខេត្ដកំពង់ធំ ។

លោកអនុសេនីយ៍ឯក ព្រុំ ចាន់ថុល អនុប្រធានការិយាល័យ ចរាចរជើងគោក ខេត្តកំពង់ធំ បានឲ្យដឹងថា ប្ដីរង របួសធ្ងន់ រីឯប្រពន្ធ និងកូនរងរបួសស្រាល បន្ទាប់ពី រថយន្ដក្រុង ២៤ កៅអី ធ្វើដំណើរពី ភ្នំពេញ ទៅសៀមរាបបុកនៅចំណុចកើត ហេតុខាងលើ ។

លោក ព្រុំ ចាន់ថុល បានឱ្យដឹងទៀតថា ជនរងគ្រោះជាប្ដីឈ្មោះ ស្រឿង គឹមស្រ៊ាន់ អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ហឿង គឹមស៊ាន់ អាយុ ៣២ឆ្នាំ រីឯកូនស្រី ឈ្មោះ ស្រឿង ដាវី អាយុ ៤ឆ្នាំ ដែលអ្នក ទាំង ៣ រស់នៅភូមិស្ដុកស្ដម្ភ ឃុំជ្រាប់ ស្រុក សន្ទុក ខេត្ដកំពង់ធំ ។  ដោយឡែកអ្នក បើករថយន្ដក្រុង បានរត់គេចខ្លួនបាត់ ក្រោយ កើតហេតុ ។

បច្ចុប្បន្ន រថយន្ដបង្កហេតុ និងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុក ដើម្បីរង់ចាំការដោះស្រាយ រីឯជនរង គ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្ដ ៕

ដោយ ៖ ប៉ាត ពណ្ណរាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]