ភ្នំពេញ៖ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង​ ដំណាងម៉ាករថយន្ត ហ្សេវរ៉ូឡេ តែមួយគត់នៅកម្ពុជា ផ្តល់ជូនជាលើកដំបូង ដែលមិនធ្លាប់មាននូវកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) សម្រាប់ ប្រទេសកម្ពុជា។ នោះមានន័យថា ការការពារ ការធានា និងជំនួយតាមដងផ្លូវ ដល់ទៅ 3 ឆ្នាំ ឬ100,000km ។ លើសពីនេះទៀត ម្ចាស់រថយន្ត នឹងទទួលបានការថែទាំរថយន្ត ឥតគិតថ្លៃដល់ទៅ 3ឆ្នាំ ឬ 60,000km។ ផែនការនេះបាន គ្របដណ្តប់ ការទិញថ្មីគ្រប់ម៉ូដែល រថយន្ត Chevrolet នៅកម្ពុជា។

លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង បាននិយាយថា «ការផ្តល់ជូនអស្ចារ្យនេះ បង្ហាញពីទំនុកចិត្ត ពេញលេញរបស់យើង ចំពោះគុណភាពជឿទុកចិត្តបាន និងយូរអង្វែង នៃរថយន្តហ្សេវរ៉ូឡេ។អ្នកអាចនឹងគិតថា ជាមួយនឹងកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) ប្រជាជនកម្ពុជា នឹងរីករាយជាមួយការបើកបរ និងការចំណាយទាប នៃភាពជាម្ចាស់​រថយន្ត ហ្សេវរ៉ូឡេ​ និងមានសក្តានុពលបង្កើនតំលៃលក់បន្ត នេះជាការគិតដល់ត្រឹមត្រូវ»។


ការការពារ ការធានា របស់កម្មវិធីនេះ បានផ្តល់នូវ ការផ្លាស់ប្តូរគ្រឿងបន្លាស់ ដោយឥតគិតថ្លៃទាំងនោះ រួមបញ្ចូល ដូចជា៖
·         ប្រេងម៉ាស៊ីន
·         តំរងប្រេងម៉ាស៊ីន
·         តំរងខ្យល់
·         តំរងប្រេង
·         អាគុយ
·         ផ្លិតទឹក
·         ស្បែកហ្វាំ្រង
·         ប្រេងប្រអប់លេខ
·         ប្រេងសំរាប់ប្រព័ន្ធកាពីតាស់
·         តំរងម៉ាស៊ីនត្រជាក់
·         ថ្លៃពលកម្ម
·         និងសេវាជំនួយតាមដងផ្លូវ 24 ម៉ោង

ប្រសិនបើមានការលក់ដោះដូររថយន្តម៉ាក Chevrolet មុនពេលចុងបញ្ចប់ នៃ​កម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ ( CHEVROLET 3+3) ម្ចាស់ថ្មី នឹងបន្តទទួលការផ្តល់ជូនពិសេស ក្នុងរយៈពេល ដែលនៅសល់នៃ ពេលវេលាឬ ចំនួនគីឡូម៉ែតនោះ។ ក្រៅពីគ្មានភាពតានតឹងជាម្ចាស់ រថយន្ត វាក៏មានសក្តានុពល បង្កើនតម្លៃលក់បន្ត របស់ រថយន្តនិង បន្ថយ ការចំណាយរបស់ ម្ចាស់កម្មសិទ្ធិ។ លោក ពិសិដ្ឋ បាននិយាយថា «ភាគច្រើននៃ អតិថិជនរបស់យើង មិនត្រូវការជំនួយតាមដងផ្លូវ ដោយសារតែរថយន្តរបស់យើង គឺអាចទុកចិត្តបានខ្លាំងណាស់ »។

អំពីរថយន្ត ហ្សេវរ៉ូឡេ បទពិសោធន៍ផលិតរថយន្ត 104 ឆ្នាំ បង្កើតឡើងក្នុង ឆ្នាំ 1911 នៅទីក្រុង Detroit ឥឡូវនេះ ក្រុមហ៊ុន Chevrolet គឺជាក្រុមហ៊ុនម៉ាក រថយន្ត ធំជាងគេ របស់ពិភពលោក ធ្វើអាជីវកម្មក្នុង ប្រទេសជាង 140 និងលក់ច្រើនជាង 4 លានគ្រឿង។ បន្ថែមពី ម៉ូដែល រថយន្តម៉ាក Chevrolet ដែលអាចត្រូវ បានរកឃើញនៅ www.chevrolet.com ។

រថយន្ត ហ្សេវី សន្សំ​បានកាន់​តែ​ច្រើន រចនារូបរាងនឹងបំពាក់ប​ច្ចេកវិទ្យាទំ​នើប ឡូយ ទាន់សម័យ មាន​ច្រើនម៉ូដ សុវត្ថិភាពខ្ពស់ គុណភាពខ្ពស់ ប្រើធន់ កម្លាំងខ្លាំង ស៊ី​ប្រេងតិច ធានារយៈពេល 3 ឆ្នាំ ឬ 100,000km សេវា ថែទាំរថយន្ត 3 ឆ្នាំ ឬ 60,000km ឥតគិត​ថ្លៃ ពីអ្នកប​ច្ចេក​ទេសទទួលស្គាល់ពីរោងច​ក្រ សំបូរ​គ្រឿងបន្លាស់។ ឥឡូវនេះសំរាប់ពេលវាលាផ្តល់ជូនមានកំណត់ ក្រុមហ៊ុនទទួលទិញ រថយន្ត​គ្រប់​ប្រ​ភេទ​ និងការអនុម័ត​សេវាបង់រំលោះឆាប់រហ័សគ្មាន​ទ្រព្យបញ្ជាំ* ​រយៈពេល​បង់រំលោះរហូតដល់ 60 ខែ​ ប្រាក់កក់ដំបូងចាប់ពី 10% អត្រាការប្រាក់ពិ​សេសក្នុង​1ខែ។ នៅហ្សេវរ៉ូឡេ យើងទាំងអស់គ្នាយកចិត្តទុកដាក់ដោយជួយឲ្យអ្នក ទទួលបាន​រថយន្ត​ដ៏ត្រឹម​ត្រូវ (WE CARE)។


ហ្សេវរ៉ូឡេ (CHEVROLET 3+3) ជាការការពារ ជាការធានា រថយន្តម៉ាក ហ្សេវរ៉ូឡេ ដល់ទៅ 3 ឆ្នាំឬ 100,000km ជា​ជំនួយតាមដងផ្លូវ និងជាការថែទាំដោយមិនគិតថ្លៃ។ នេះជាកម្មវិធីរំភើប និងផ្តល់ទំនុកចិត្តខ្ពស់ដំបូងដែលមិនធ្លាប់ ផ្តល់ជូននៅក្នុង ប្រទេសកម្ពុជា។

កម្មវិធីធានាបន្ថែមហ្សេវរ៉ូឡេ (CHEVROLET 3+3) ផ្តល់ជូនអតិថិជន នៅការផ្លាស់ប្តូរគ្រឿងបន្លាស់ អូរីហ្សីន ដែលមានគុណភាពខ្ពស់ ឥតគិតថ្លៃដល់ទៅ 3 ឆ្នាំ ឬ 60,000km។ គ្រឿងបន្លាស់ឥតគិតថ្លៃ ទាំងនោះរួមបញ្ចូលដូចជា: ប្រេងម៉ាស៊ីន តំរងប្រេងម៉ាស៊ីន តំរងខ្យល់ តំរងប្រេង អាគុយ ផ្លិតទឹក ស្បែកហ្វាំ្រង ប្រេងប្រអប់លេខ ប្រេងសំរាប់ប្រព័ន្ធកាពីតាស់ តំរងម៉ាស៊ីនត្រជាក់ ថ្លៃពលកម្ម។ ហ្សេវរ៉ូឡេ ការផ្តល់ជំនួយតាមដងផ្លូវ និងសេវាជួសជុលចល័ត 24 ម៉ោង 095 989 896។

ទំនាក់ទំនង: ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង​ ដំណាង​ម៉ាករថយន្ត​ ហ្សេវរ៉ូឡេ ​តែមួយគត់​​នៅកម្ពុជា អគារតាំងបង្ហាញរថយន្ត | មជ្ឍមណ្ឌលជួសជុលរថយន្ត | ហាងលក់​គ្រឿងបន្លាស់​ អូរីហ្ស៊ីន​គ្រប់​ប្រ​ភេទ          ក្រុង ភ្នំពេញ: អគារ 115, មហាវិថីសហព័ន្ធរុស្សី ខណ្ឌសែនសុខ សេវាអតិថិជន: 023-888-861 | 093-889-888 *សេវាជួសជុលចល័ត24ម៉ោង: 095-989-896៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]