ភ្នំពេញ៖ មនុស្សម្នាយ៉ាងច្រើនកុះករបានមកដល់ផ្សារទំនើបសុរិយាតាំង ពីព្រឹកព្រលឹម នៅពេល អាជីវករមិនទាន់ទាំងបើកតូប លក់ទំនិញផងកាល ពីថៃ្ងទី១៩ ខែមីនា នេះដើម្បីទិញនូវ ទូរស័ព្ទស៊េរីថ្មីបំផុត របស់ក្រុមហ៊ុនសាមសុងនេាះគឺ Galaxy S7 edge និង Galaxy S7។


លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំ នៅកម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «ជាមួយនឹងការរចនា ដ៏ល្អប្រណិត ការបង្កើតថ្មីដ៏អស្ចារ្យ និង​ប្រព័ន្ធដំណើរការដ៏ល្អ ខ្ញុំជឿជាក់​យ៉ាង​​មុ៉តមាំថា Galaxy S7 edge & S7 នឹងធ្វើអោយសាម​សុង​ រឹតតែនាំមុខគេ ក្នុង​ទីផ្សារ​ប្រទេសកម្ពុជា ដោយ បំពេញតម្រូវការអតិថិជន ។»

នៅក្នុងពិធីតាំងលក់របស់ទូរស័ព្ទ Galaxy S7 edge និង Galaxy S7 នេះ អតិថិជនភាគ ច្រើនមិនមែនទិញទូរស័ព្ទត្រឹម1គ្រឿងនេាះទេ មានអ្នកខ្លះទិញទូរស័ព្ទរហូតដល់2 គ្រឿងហើយអ្នកខ្លះទៀតទិញ រហូតដល់ទៅ3គ្រឿងក៏មាន។ នៅក្នុងកម្មវិធីនេះ ក៏មានវត្តមានរបស់ ឯកឧត្តមបណ្ឌិត សុក សុីផាន់ណា និងកំពូល តារាចម្រៀង ឱក សុគន្ថកញ្ញា ដែលបានចាប់អារម្មណ៍ យ៉ាងខ្លាំងចំពេាះមុខងារនិង អត្ថប្រយោជន៍ទូរស័ព្ទទាំងពីរសេរីនេះ។

ឯកឧត្តមបណ្ឌិត សុក សុីផាន់ណា បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ សង្កេតឃើញ ថាប្រជាជនកម្ពុជាបានចោមរោម នៅចាំទិញទូរស័ព្ទច្រើនដូច្នេះ។ វាឆ្លុះ បញ្ចាំងឲ្យឃើញថា កំរិតជិវភាព របស់ប្រជានមានការកើនខ្លាំង ហើយក៏ហ៊ានវិនិយោគ លើបច្ចេកវិទ្យាទំនើបៗដើម្បី ទទួលបានព័ត៌មាននិង ចំណេះដឹងទាន់ហេតុការណ៍។ ដោយសារតែមានសម្ភារៈ ព័ត៌មានវិទ្យាទំនើបដូចនេះ ហើយទើបចំណេះ ដឹងរបស់ កូនខ្មែរនាពេលបច្ចុប្បន្នមិនចាញ់ក្មេងបារាំង នៅអាមេរិកទេ។ យើងស្រាវជ្រាវតាម អុីនធឺណែតបានធ្វើនិក្ខេបទបាន លឿននិងងាយស្រួលជាងមុន។

ចំណែកឯតារាចម្រៀង ឱក សុគន្ថកញ្ញា មានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាព របស់កាមេរ៉ារបស់ទូរស័ព្ទ Galaxy S7 edge ដែលកញ្ញាទើប នឹងបានប្រើនេះ ដោយវាអាចថតរូបច្បាស់ ទេាះជាក្នុងកន្លែង ងងឹតមិនសូវមានពន្លឺក៏ដោយ ព្រេាះពេល ទៅសម្តែងម្តងៗច្រើនតែយប់។ កញ្ញាបានលើកឡើង ថាទូរស័ព្ទ Galaxy S7 edge មានអេក្រង់ធំ ប៉ុន្តែវារាងតូចច្រឡឹង ងាយកាន់ក្នុងដៃតែម្ខាងពេល selfie ម្តង។ «វាមាន រាងតូចដូចនាង ខ្ញុំពេលនេះអញ្ចឹង»

Galaxy S7 edge និង Galaxy S7 បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ដែល ការពារ​ការ​ជ្រាប​ ទឹកនិងធូលី សាកថ្មបានលឿន ទោះជាមិនប្រើខ្សែ ក៏ដោយ ហើយ កាមេរ៉ាមាន dual pixel ដែលអាចថតរូប មានច្បាស់និង មានគុណភាពបំផុត។ លើសពី នេះទៀត សម្រាប់នៅប្រទេសកម្ពុជា ទូរស័ព្ទទាំងពីរនេះ មាន​កន្លែងដាក់ស៊ីមពីរ  ហើយ អ្នកអាចបន្ថែមអង្គចងចាំ មួយទៀតរហូតដល់ទៅ 200GB ពេលដែលលោកអ្នក​ប្រើស៊ីមតែមួយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]