ភ្នំពេញ ៖ ស្ដ្រីអាជីវករលក់បន្លែតូចតាច ម្នាក់បានធ្លាក់ពីលើម៉ូតូឌុបផ្ងារក្រោយ បោក ក្បាលទៅនឹងថ្នល់ បណ្ដាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យចំនួនពីរនាក់ បានជិះម៉ូតូ ធំមួយគ្រឿងមកក្បែរគាត់ ហើយធ្វើសកម្ម ភាពឆក់កាបូបពីដៃ ប៉ុន្ដែមិនបានសម្រេច។

ស្ដ្រីអាជីវករលក់បន្លែម៉េម៉ាយរូបនេះ ត្រូវបានគេជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបើតាមប្រភព ព័ត៌មានពីគ្រូពេទ្យមួយរូបបានឱ្យដឹងថា ជន រងគ្រោះទំនងមានសង្ឃឹមតិចតួចណាស់ ដោយសារតែឈាមហូរខ្លាំងពេក បន្ទាប់ពី ធ្លាក់ផ្ងារក្រោយពីលើម៉ូតូនោះ។

ករណីឆក់កាបូបមិនបានសម្រេច ប៉ុន្ដែ ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ស្ទើរបាត់បង់ ជីវិតខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង២និង១០នាទី យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវព្រះមុនីវង្ស ទល់មុខ ក្រសួងព័ត៌មាន សង្កាត់ស្រះចក ខណ្ឌដូន ពេញ  ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានចុះទៅត្រួតពិនិត្យនៅ កន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះ ជាអាជីវករលក់កន្លែរូបនេះ មានឈ្មោះតាំ ហៅពៅ អាយុ៤១ឆ្នាំ រស់នៅផ្ទះជួលសង្កាត់ ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំ ពេញ ។ ដោយឡែកអ្នករត់ម៉ូតូដែលឌុបស្ដ្រី រងគ្រោះ មានឈ្មោះយន់ ហាយ អាយុ៤៥ ឆ្នាំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀត ថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះរូបនេះ បានជិះម៉ូតូឌុបទៅទិញ បន្លែនៅផ្សារដើមគ ដោយងើបពីយប់ទៅ ទិញដូច សព្វរាល់ដង ប៉ុន្ដែយប់នេះ ជួបគ្រោះអកុសលស្រាប់តែ ដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូប្រភេទធំមួយគ្រឿង បានជិះ មកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបពី ដៃស្ដ្រីរងគ្រោះ ប៉ុន្ដែមិនបានសម្រេច។ ផ្ទុយ ទៅវិញ បានបណ្ដាលឱ្យស្ដ្រីរងគ្រោះធ្លាក់ពី លើម៉ូតូ បណ្ដាលផ្ងារក្រោយបោកក្បាលទៅ នឹងផ្លូវហូរឈាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត ។

ប្រជាពលរដ្ឋមួយចំនួន សូមសំណូមពរ ឱ្យអ្នកធ្វើដំណើរតាមម៉ូតូ ដែលមានកាបូប ស្ពាយនៅនឹងដៃឬក៏គ្រឿងអលង្កា ដែលជាប់ ពាក់និងខ្លួន ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរម្ដងៗ ប្រយ័ត្នក្រុមចោរ ឆក់ធ្វើសកម្មភាព ។ ពីព្រោះថា រឿងរ៉ាវ ដែលបានកើតឡើង ដូចស្ដ្រីអាជីវករខាងលើ នេះ ធ្លាប់បានកើតជាញយដង ហើយពេល ខ្លះ សកម្មភាពឆក់កាបូបនិងគ្រឿងអលង្កា ធ្វើឡើងបានសម្រេច ហើយពេលខ្លះទៀត មិនបានសម្រេច ប៉ុន្ដែបានបណ្ដាលជនរង គ្រោះ ធ្លាក់ពីលើម៉ូតូស្លាប់និងរងរបួសធ្ងន់តែ ម្ដង៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]