ពោធិ៍សាត់ៈ អំពើបាញ់ប្លន់ យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅ ស្រុកបាកានចាប់ផ្តើ មកម្រើកឡើងវិញហើយ បន្ទាប់ពីសកម្មភាព នោះបានស្ងប់ស្ងាត់ អស់មួយរយៈ។ សកម្មភាពបាញ់ប្លន់ ប្រជាពលរដ្ឋលើកនេះគឺ បណ្តាល ឲ្យជនរងគ្រោះជាឪពុកត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ចំចង្កេះខាងឆ្វេង រងរបួសជាទម្ងន់ ឯកូនប្រុសស្រី ២នាក់ ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធចាក់ និងកាំបិតបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបាន បញ្ជូនមក កាន់មន្ទីរពេទ្យសង្រ្គោះបានទាន់ពេលវេលា។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅផ្ទះប្រជាពលរដ្ឋមួយគ្រួសាររស់នៅក្នុងភូមិប្រហាល ឃុំតាណេ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីមន្រ្តីសមត្ថកិច្ចដដែលក៏បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះដែលត្រូវក្រុមចោរបាញ់ ប្រហារប្លន់ យកទ្រព្យសម្បត្តិនោះរួមទី១ឈ្មោះ ចូច ចេង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុក ទី២ ឈ្មោះ ចេង គីវ ភេទស្រី អាយុ២២ឆ្នាំ និងទី៣ ឈ្មោះ ចេង សុភ័ក្រ្ត ភេទប្រុសអាយុ១៨ឆ្នាំ ទាំង៣នាក់ឪពុក-កូនរស់នៅ ក្នុងភូមិឃុំ កើតហេតុខាងលើ។  ក្រៅពីមានអ្នករងរបួសក្នុងអំពើប្លន់ប្រដាប់អាវុធនោះ ទ្រព្យសម្បតិ្តមួយចំនួន រួមមានខ្សែកប្លាទីន១ខ្សែ ទូរស័ព្ទដៃ និងថវិកា ៩ម៉ឺនរៀលទៀត ក៏ត្រូវក្រុមចោរប្លន់ ប្រដាប់អាវុធប្រមូលយក ទៅអស់រលីង ហើយរត់គេចខ្លួនបានដោយសុវត្តិភាពក្នុងពេលកើតហេតុទាំងយប់។

ពាក់ព័ន្ធទៅនឹងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថានេះជាអំពើប្លន់យកទ្រព្យសមត្តិរបស់ ប្រជាពលរដ្ឋ ទាំងស្រុងដោយផ្ទះប្រជាពលរដ្ឋរងគ្រោះរស់នៅដាច់ស្រយ៉ាលពីគេ។ រហូតមកដល់ ពេលនេះសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ៕

full-admin

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]