ក្រុមប៉ូលីសក្រុងញ៉ូវយ៉កNYPDកំពុងស៊ើបអង្កេត លើការរាយការណ៍ចំពោះបុរសម្នាក់ដែលគេប្រទះ ឃើញនៅតាមចិញ្ចើមថ្នល់គ្មានផ្ទះសំបែង និងមានអាការៈប្រគីវកាច់។នៅពេលក្រុមប៉ូលីស ក្រុងញ៉ូវយ៉ក NYPDព្យាយាមដាស់បុរសម្នាក់នោះ ស្រាប់តែមានឆ្កែមួយក្បាលព្រុសក្រហឹមដាក់ពួកគេ។ បន្ទាប់មក ឆ្កែនោះ ក៏ហក់មកខាំ ប៉ូលីស ក្រុងញ៉ូវយ៉ក NYPD តែត្រូវ គេបាញ់ឆ្កែនោះចំក្បាល។ វីដេអូដែលបង្ហាញពីការរំខានក្រុមប៉ូលីស ក្នុងការបាញ់ប្រហារសត្វដែល ជាការប្រឈមមុខនិងភាពពិបាកមួយនៅចំពោះមុខមនុស្សជា ច្រើនដែលឈរស្រែក ដែលហេតុអោយផ្សាយ នៅ Gothamist។មើលតាមរូបភាព បានអោយឃើញថាក្រុមប៉ូលីសបាន ចាប់ផ្តើមដើរទៅជិតមា្ចស់ឆ្កែ ដែលកំពុងតែដេកសន្លប់ខ្លួននៅលើផ្លូវ មុនពេលឆ្កែឈ្មោះ Starបានខាំមនុស្សដែលឈរមើលនៅជុំវិញនោះ។ Star បានប្ដូរទិសដៅយ៉ាងលឿន ហើយហក់មកខាំប៉ូលីស ដែលនាំអោយគេក៏បានបាញ់វា២ដង ។ ឆ្កែនោះក៏ឈប់ ហើយវាដេកកន្រ្ទាក់នៅលើផ្លូវយ៉ាងឈឺចាប់។សាក្សីម្នាក់បានប្រាប់ Gothamist ថា កុ្រមប៉ូលីសបានអោយមនុស្សដែលឈរនៅជុំនោះដើរថយក្រោយ ប៉ុន្ដែមានស្រ្តីម្នាក់មកឈរចំពីមុខគេដែល ជាហេតុអោយឆ្កែនោះខាំនាងបាន។

Johnny Rodriguez បានប្រាប់វ៉ិបសាយ ថា គាត់និងមនុស្សបីនាក់ផ្សេងទៀតបានប្រាប់ប៉ូលីស អោយយកបុរសដែលដេកនៅតាមចិញ្ចើមផ្លូវចេញ។ ពួកគេ បានឃើញបុរសម្នាក់នោះមានសភាពប្រគីវកាច់ ដេកនៅលើផ្លូវ និងរមៀលចុះឡើង ពេញទីនោះ។  Rodriguez បាននិយាយថែមទៀតថា មាន ប៉ូលីសពីរនាក់មក ហើយបានដើរចូល ក្បែរបុរសម្នាក់នោះ។ Rodriguez បាននិយាយទៅប៉ូលីសថា ប្រយ័ត្នឆ្កែខាំ វាក្រហឹមដាក់ហើយ តែវាយឺតពេលទៅហើយ។មានប្រតិកម្មរបស់មនុស្សប្លែកៗ ដែលមើលទៅមានសភាពក្រោធខឹង និង មិនបានគិតដាច់ស្រេច ដែលចេញមកពីក្រុមមនុស្សឈរមើល ចំពោះការខាំជើងនារីម្នាក់នោះ។

ប៉ូលីសបានដកកាំភ្លើងចេញមក ហើយតម្រង់ដាក់ Star ពេលដែលឆ្កែនោះរត់រកគេ។គេបានបាញ់វា២ដង ដែលជាហេតុអោយវាដេកក្រាប  ហើយទើបវាឈប់មានចលនា។ វាដេកព្រួសប្រាស់នៅលើថ្នល់ មុនពេលវាលែងកំរើក។ស្រាប់តែមានបុរសម្នាក់ចេញមកស្រែកដាក់ប៉ូលីស ថា “ហេតុអ្វីបានគេអាចធ្វើដូច្នោះបាន? “។ឆ្កែនេះរួចផុតពីការស្លាប់ ដោយការជួយសង្គ្រោះរបស់ អ្នកថែរក្សាសត្វ និង គ្រប់គ្រងកាលៈទេសៈ ដែលនៅផ្លូវ ១១០ ខាងលិច។បុរសម្នាក់ដែលមិនមានអត្តសញ្ញាណ ប៉ុន្តែតែងតែ មានការឃើញនៅ told DNAInfo.com ជាមនុស្សមានសញ្ជាតិដើមមកប្រទេសប៉ូឡូញ ដែលតែងចេញដើរលេងជាមួយឆ្កែនេះជាញឹកញយ តាមដងវិថី។

តាមរយៈសាក្សីបាននិយាយអោយដឹងថា ក្រុមប៉ូលីសគ្រាន់តែការពារខ្លួនគាត់ពីការហក់ខាំរបស់ Star ដោយប្រើមធ្យោបាយនេះ។Aida Feliciano ជាមនុស្សរស់នៅតំបន់នោះបានប្រាប់សារព័ត៍មាន the New York ប៉ូលីសបានដាស់បុរសម្នាក់នោះ ដោយប្រើជើង និងការលួងលោមឆ្កែ ដែលការពារម្ចាស់របស់វា។ នាងបាននិយាយថែមទៀតថា ក្រុមប៉ូលីស បានចាប់ផ្ដើមដាស់បុរសម្នាក់នោះ បន្ទាប់ពីការទូរស័ព្ទរកឡានសង្គ្រោះបន្ទាន់។បុរសគ្មានផ្ទះម្នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សំរាប់ការព្យាបាល ហើយក្រុមប៉ូលីសក៏បានទៅមន្ទីរពេទ្យដែរ ដើម្បីសួរចម្លើយ។

ក្រុមប៉ូលីស NYPD មិនបានធ្វើការឆ្លើយតបចំពោះការសួរនេះទេ។ គ្រោះថ្នាក់នេះទើបតែកើតបានប៉ុន្មានថ្ងៃ ក៏មានការបាញ់ ដោយប៉ូលីសផ្សេងទៀត ទៅកាន់បុរសម្នាក់ដែរកាន់កាំបិតគ្រវី យ៉ាងឃោរឃៅ នៅ Manhattan ក្បែរ Time Square។ប៉ូលីសម្នាក់នោះបានដោះសារថា នេះជាទង្វើការពារខ្លួនព្រោះគេបានឃើញ បុរសម្នាក់នោះហក់សំដៅមកគេ៕

 

 

ដោយ khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]