ខ្វះតែ ៩ថ្ងៃទៀតប៉ុណ្ណោះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងរៀបចំ កម្មវិធីសំអាតបរិស្ថានដ៏ធំមួយ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកដែលមានឈ្មោះថា “Let’s do it ឬ ចាំអង្កាល់ទៀត” ដែលមានមនុស្សប្រមាណជាង ១០០០០នាក់ចូលរួម។

ដោយសារតែអ្នកចូលរួម មានចំនួនច្រើនម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការចុះឈ្មោះចូលរួមផងនោះ គម្រោង “Let’s do it ឬ ចាំអង្គាលទៀត “ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានបង្កើតទម្រង់ចុះឈ្មោះងាយស្រួលមួយ ដោយគ្រាន់តែបំពេញចន្លោះដែលបានតម្រូវជាការស្រេច  ឬចូលទៅកាន់គេហទំព័រ http://letsdoitpp.com/។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានធ្វើគម្រោងជាច្រើនដើម្បីសំអាតអនាម័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាថ្ងៃទី១២ ខែ សីហា សកម្មជនរបស់ JCI Cambodia បានធ្វើកម្មវិធីរត់ម៉ារាតុង  ពីស្ពានភ្លោះកោះពេជ្រ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ នៅជិតផ្សារចាស់ ក្រោមគម្រោងឈ្មោះថា “រត់ផង រើសផង” ដោយកម្មវិធីនេះ បានតម្រូវឲ្យអ្នកចូលរួមទាំងអស់រើសសំរាមតាមដងផ្លូវ ជាការជួយសំអាតបរិស្ថានផង និងជាការហាត់កីឡាផងដែរ។

បើចង់ចូលរួម កុំភ្លេចចុះឈ្មោះណា៎! ជួបគ្នានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីទីក្រុងស្អាត។

អត្ថបទផ្ដល់ដោយ Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]