នេះគឺជាមធ្យោបាយថ្មី មួយទៀតសំរាប់អ្នកដែលកំណាញ់ ប៉ុន្តែចង់បានផ្ទះដែលឡួយហ៊ឺហារ នោះគឺសាងសង់ពួកវានៅលើកំពួលផ្សារទំនើបដែលមានកំពស់ ៨ជាន់។

ប្រទេសចិន ជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើនជាងគេ ហើយក៏កំពុងតែប្រឈមមុខនឹង បញ្ហាកង្វះទីធ្លាសំរាប់សង់ផ្ទះ ដើម្បីបំពេញនូវ តំរូវការរបស់កំនើនប្រជាជន។

ប៉ុន្តែការអភិវឌ្ឍន៍ចុងក្រោយ នេះ ហាក់ដូចជា គួរអោយភ្ញាក់ផ្អើលបន្តិច ជាមួយនឹងការសាងសង់ វីឡា នៅពីលើ ដំបូល របស់អាគារ Jiutian International Plaza នៅក្នុង តំបន់ Zhuzhou ប្រទេសចិន។

អចលនទ្រព្យដ៏ប្រណីតទាំងនេះ ក្នុងមួយប្លង់មានទំហំ ១៥២.៤ ម៉ែតការេ ភ្ជាប់ជាមួយ និង យ៉រមុខផ្ទះ រួមទាំងសួនច្បារដ៏ប្រណីត និងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងទាំងមូល។

ប៉ុន្តែក៏មានការស៊ើបអង្កេតត្រូវបានធ្វើឡើង ផងដែរចំពោះសំនង់ទាំងនេះ ថាតើអ្នកដែលសាងសង់មានទទួលបានលិខិតអនុញ្ញាតអោយសាងសង់ រឺក៏អត់។ ហើយពួកគេគិតថា ការសាងសង់មួយនេះវាអាចប៉ះពាល់ដល់ដំបូល អាគារ ដែលអាចបង្កអោយមាន ការបាក់បែករឺក៏ បាក់ស្រុត។

អ្នកជំនាញខាងរៀបចំក្នុងតំបន់ម្នាក់បាននិយាយថា វាពិតជាចម្លែក ដែល Jiutian អាចទទួលបានការអនុញ្ញាតអោយ សាងសង់ សំនង់ដ៏ចម្លែកបែបនេះ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]