បារាំង៖ កីឡាករបាល់អោបមួយរូប បានរងរបួសត្រង់ប្រដាប់ភេទ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅពេលដែលដៃគូប្រកួត បានទាញផ្នែកខាងក្រោមរបស់ខ្លួន ក្នុងអំឡុងពេលប្រកួត។

រឿងរ៉ាវដ៏មិននឹកស្មានដល់នោះគឺ កីឡាករបាល់អោប Haydn Peacock អាយុ ២៣ឆ្នាំ មកពីប្រទេសអូស្ដ្រាលី របស់ក្រុម AS Carcassonne ត្រូវបានក្រុមដៃគូប្រកួត St. Esteve Catalans Dragons ក្នុងប្រទេសបារាំង បាននាំគ្នាឡោមព័ទ្ធជុំជិត ដណ្ដើមបាល់ ដែលជាចុងក្រោយបន្សល់ទុក របួសនៅត្រង់ប្រដាប់ភេទរបស់គាត់ កាលពីខែមុន។ យ៉ាងណាមិញ ដំបូងឡើង Peacock ក៏មិនបានចាប់អារម្មណ៍ ពីការរងរបួសនេះដែរ រហូតដល់លេងបានពាក់កណ្ដាលម៉ោង ទើបពើបប្រទះនឹងអាការៈឈឺ នៅត្រង់កន្លែងនោះ។

ជាលទ្ធផលក្រោយពីធ្វើការពិនិត្យដោយបុគ្គលិកអ្នកសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួន ទើបដឹងថា ប្រដាប់ភេទរបស់ កីឡាកររូបនេះ បានរងរបួស និងត្រូវការដេរជាបន្ទាន់។ នៅក្នុងនោះ Peacock ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវបានដេរអស់ ១១ថ្នេរ ដើម្បីធ្វើការព្យាបាល ​ឲ្យជាសះស្បើយឡើងវិញ។ ក្រោយពីមាន ហេតុការណ៍នេះ កីឡាកររូនេះ ក៏បានចែករំលែករូបភាពរបស់ខ្លួន ដែលត្រូវបានដៃគូប្រកួត ទាញខោចំពីខាងមុខ យ៉ាងស្ដែងនៅក្នុង អិុនស្ដាក្រាមរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា Peacock ត្រូវបានគ្រូបង្វឹក ប្រាប់ឲ្យពាក់ cup (ប្រដាប់ការពារប្រដាប់ភេទ) សម្រាប់ការ ប្រកួតលើកក្រោយ តែ Peacock បាននិយាយថា រូបគេមិនអាចពាក់ cup ក្នុងពេលប្រកួតបាននោះទេ ដោយសារតែរូបគេមិន អាចរត់បាន៕


រូបភាពរបស់កីឡាករ  Haydn Peacock ពេលត្រូវដៃគូប្រកួតទាញ ក្នុងអំឡុងពេលប្រកួត

រូបភាពរបស់កីឡាករ Haydn Peacock


រូបភាព cup ដែលពាក់ការពារ ក្នុងពេលប្រកួត

ប្រភពពី បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]