ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធីជួបជំុដៃគូរពាណិជ្ជកម្មដើម្បីដាក់បង្ហាញទូរស័ព្ទ សាមសុង Galaxy S7 edge និង Galaxy S7 ជាផ្លូវការនៅលើទីផ្សារ ប្រទេសកម្ពុជានាថ្ងៃទី​ 16​ខែ មីនា ឆ្នាំ​ 2016 នេះ ក្នុងសណ្ឋាគា Raffle Le Royal ខណៈពេលដែល ការកុម្ម៉ង់ទិញទូរស័ព្ទ ទាំងពីរសេ៊រីនេះកំពុងតែមានការកើនឡើង លើសពីការរំពឹងទុកទាំងនៅក្នុងប្រទេសកម្ពុជា​ និង នៅជុំវិញពិភពលោក។

ទូរស័ព្ទ Galaxy S7 edge និង Galaxy S7 ​ដ៏ទំនើបនិងថ្មីបំផុតរបស់សាមសុងកំពុងតែ មានភាពល្បី​ល្បាញ និងលេចធ្លោនៅ ទូទាំងប្រទេស​ ដោយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ របស់ទូរស័ព្ទម៉ូឌែលថ្មីនេះ បានធ្វើអោយអតិថិជន ​និងអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះសារ ក្នុងការក្លាយជាម្ចាស់ Smartphone ម៉ូឌែលថ្មីនេះ។

Galaxy S7 edge និង Galaxy S7 ជាកំពូលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន​សាមសុងដែល បំពាក់ Hybrid Slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយ ទៀតរហូតដល់ទៅ 200GB បាន។ ស្មាតហ្វូនទាំងពីរ ក៏បានបង្កើននូវសមត្ថភាពជា ច្រើនដូចជា IP68 ដែលការពារ​ការ​ជ្រាប​ទឹកនិងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 (Aperture 1.7) ដែល អាចថតរូបមានច្បាស់និង មានគុណភាពបំផុតដូចកាមេរ៉ាអាជីព។

សម្រាប់អតិថិជនទាំងអស់ ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7 នៅក្នុងពិធីតាំងលក់នៅ ផ្សារទំនើបសុរិយានាថ្ងៃទី19 ខែមីនា ឆ្នាំ2016 ចាប់តាំពីម៉ោង 8ព្រឹក ដល់ម៉ោង6ល្ងាច លោកអ្នកនឹងទទួលបាន Gear VR ដែលមានតម្លៃ 130ដុល្លា ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ និងមានឱកាសឈ្នះបណ្ណ ទឹកប្រាក់100 ដុល្លារ ហើយ ។ បន្ថែមពីនេះ លោកអ្នកក៏ទទួលបាននូវសីុមកាត​ពីក្រុមហ៊ុន  Cellcard ដែលមានទឹកប្រាក់ រហូតដល់ទៅ 720 ដុល្លា និង អីុធឺណែតចំនួន 6GB  អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ ជាមួយមីក្រូហិរញ្ញវត្ថុ AEON ផងដែរ។

យោងតាមគេហទំព័រ IDC Analyze the future បានអោយដឹងថា សាមសុងនៅតែ ជាក្រុមហ៊ុនទូរស័ទ្ទលេខ ១  ក្នុងពិភពលោក ដែលលក់បាន 85.6 លានគ្រឿងនៅក្នុងត្រីមាស ទី 4 ក្នុងឆ្នាំ 2015 កើនឡើង 14% បើប្រៀបធៀបទៅនឹងឆ្នាំមុន។


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]