ភ្នំពេញ៖ អ្នកដែលធ្លាប់បាន មើលភាពយន្ត Divergent កាលពីវគ្គមុនៗ ច្បាស់ជាបានដឹងហើយថា រឿងនេះមានភាពគួរឲ្យជក់ចិត្ត និងល្អមើលកម្រិតណា ត្បិតអ្វីឆ្នាំ២០១៦នេះ វគ្គបន្ទាប់ The Divergent Series: Allegiant  ត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលគឺចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៧ ខែមីនា តទៅ នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកដែលចង់បានបទពិសោធន៍ កាន់តែអស្ចារ្យមួយកំរិតទៀត អាចទស្សនាផ្ទាំងទស្សនីយភាព 4DX បាននៅរោងភាពយន្ត Major Cineplex by Cellcard ផ្សារទំនើបអ៊ីអនម៉ល ជាន់ទី២។

ក្រោយពីបានទស្សនារឿងនេះ នៅរោងភាពយន្ត Major Cineplex by Cellcard កាលពីល្ងាចម្សិលមិញ ខ្មែរឡូតយល់ឃើញថា សម្រាប់អ្នកដែលមិនទាន់ ធ្លាប់បានមើលកាលពីវគ្គដំបូង ប្រហែលជាអាចនឹងមិនសូវយល់អំពីសាច់រឿងបន្តិច តែមិនថាយ៉ាងណា បើសិនប្រិយមិត្ត និយមចូលចិត្តភាពយន្តបែបវិទ្យាសាស្ត្រ ប្រយុទ្ធបាញ់ប្រហារ ច្បាស់ជាពេញចិត្តមិនខាន ព្រោះចូលដល់សាច់រឿងយូរទៅ ប្រិយមិត្តអាចយល់បាន ថាហេតុអ្វីបានជាពួកគេប្រឈមមុខដាក់គ្នា។ ប៉ុន្តែសម្រាប់តួអង្គ និងសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេ អាចនៅជាចម្ងល់សម្រាប់ប្រិយមិត្តដែលមិនទាន់បានមើលវគ្គមុនៗ៕

វីដេអូ Trailer ខាងក្រោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ