ក្មេងប្រុសតូចម្នាក់បានទទួល នូវការភិតភ័យជាខ្លាំងបន្ទាប់ពីក្បាលរបស់គេត្រូវបាន ជាប់នឹងរបងធ្វើពីថ្មមួយ កំឡុងពេលដែលកំពុងតែលេងជាមួយមិត្តភក្តិរបស់គេ។

ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់នេះ ត្រូវបានជាប់ក្បាលរើ មិនរួចបែបនេះក្នុងកំឡុងពេល ដែលកំពុងលេង បិទពួនជាមួយ ក្មេងដទៃទៀត នៅឯ Guizhou ភាគនិរតីប្រទេសចិន។

ក្រុមពន្លត់អគ្គីភ័យ ត្រូវបង្ខំចិត្តធ្វើការ កាត់របងថ្មដែលនៅយ៉រ ខាងមុខនៃអាគារររបស់រដ្ឋ នោះចេញ ដើម្បីយកក្មេងប្រុសចេញមកដោយសុវត្ថិភាព។

សំណាងល្អដែលក្មេងប្រុសម្នាក់នេះ គ្មានរបួសធ្ងន់ធ្ងរ ដោយគ្រាន់តែមានស្នាមជាំបន្តិចបន្តួចនៅត្រង់ក ប៉ុន្តែគេមានអាការៈភិតភ័យជាខ្លាំង។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]