ដើម្បីបង្កើនការយល់ដឹង ទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិត ដើម្បីឲមានអត្ថប្រយោជន៍ កាន់តែ ប្រសើរក្រុមហ៊ុនអ៊ីនធឺណិតឌីជីបាន និងកំពុងបន្តបេសកម្មរបស់ខ្លូន ក្នុងការរៀបចំសិក្ខាសាលាមួយស្តីអំពី ”អ៊ីនធឺណិតសម័យទំនើប៖ យល់ដឹង ដើម្បី អាជីព” នៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅក្នុងរាជធានី ភ្នំពេញ។

ក្នុងចំនោមនោះផងដែរ នាព្រឹកថ្ងៃទី១៦ ខែសីហាថ្មីៗនេះ ឌីជីបានរៀបចំសិក្ខាសិលានេះ ឡើងនៅសកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ដែលមានវត្តមានពីសំណាក់សិស្សនិសិ្សត ព្រមទាំងសាស្រ្តាចារ្យយ៉ាងច្រើនកុះករ ។

គួរបញ្ជាក់ឲដឹងផងដែរថា វិស័យពត៌មានវិទ្យានៅព្រះរាជាណាចក្រកម្ពុជា កំពុងតែមានការរីក ចំរើនគួឲកត់សំគាល់។ វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រកបការងារការសិក្សាស្រាវជ្រាវ ការទំនាក់ទំនងព្រមទាំងការ កំសាន្ត ផ្សេងៗ។ ប៉ុន្តែអ្វីដែលអ្នកប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជាដែលភាគច្រើនគឺជាសិស្សនិស្សិត មិនទាន់សូវបាននឹកគិតដល់នោះ គឺការយកប្រព័ន្ធអ៊ីនធឺណិត មកធ្វើជាមធ្យោបាយមួយក្នុងការរកប្រាក់ចំនូល។

ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនឌីជី លោក នាក់ ឡុងឃាង បានមានប្រសាសន៍ថា” គោលដៅចំបងនៃសិក្ខា សាលានេះ គឺផ្លាស់ប្តូរ និងបំផុសទស្សនៈរបស់សិស្សនិសិ្សត ដែលធ្លាប់តែយល់ថា អ៊ីនធឺណិតគឺអាចប្រើ ប្រាស់បានសំរាប់តែធ្វើការស្រាវជ្រាវសិក្សា ប្រាស្រ័យទាក់ទង និងកំសាន្តអោយបែរមកប្រើប្រាស់អ៊ីនធឺណិត ដើម្បីធ្វើអាជីវកម្មរកប្រាក់ចំនូលវិញម្តង។ ខណៈនេះយើងកំពុងតែណែនាំពួកគាត់អំពីអាជីវកម្មមួយ ដែលពួក គាត់មិនចាំបាច់ចំណាយទុនអ្វីច្រើនឡើយ គឺពួកគាត់ពឹងផ្អែកសំខាន់ទៅលើភាពប៉ិនប្រសព្វ របស់ពួគគាត់ប៉ុណ្ណោះ នោះគឺអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងទៀតពួកគាត់អាចបង្កើតការងារដោយខ្លួនឯង ស្របពេលជាមួយនឹងការប្រគួតប្រជែងនៃទីផ្សារការងារនៅកម្ពុជាទៀតផង។

តាមរយៈសិក្ខាសាលានេះ ឌីជី បានជំរុញ ផ្តួចផ្តើមគំនិតក៏ដូចជាផ្តល់ឱកាស ដល់សិស្សនិសិ្សត ដែលមានគំនិតល្អលើអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើការអនុវត្តន៍និងបញ្ចេញភាពប៉ិនប្រសព្វរបល់ខ្លួនផងដែរ។ ដោយក្នុងនោះ ឌីជី នឹងធ្វើការគាំទ្រព្រមទាំងផ្ដល់ជំនួយលើផ្នែកហិរញ្ញវត្ថុ ក៏ដូចជាគំនិតចំពោះអ្នកដែលនឹងត្រូវជ្រើសរើស ក្នុងការចាប់ផ្ដើមគម្រោងអាជីវកម្មនេះ ហើយពួកគាត់អាចដាក់ពាក្យជាមួយ និងគំរោងអាជីវកម្មរបស់គាត់តាមរយៈគេហទំព័រhttp://www.digi.com.kh/eduction។ បន្ថែមពីនេះ ឌីជី នឹងត្រូវបានផ្តល់ឱកាសការងារនៅក្រុមហ៊ុនរបស់ខ្លួន ចំពោះអ្នកដែលមានភាពប៉ិនប្រសព្វជាងគេ ទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]