ភ្នំពេញៈ នៅថ្ងៃទី១៤ខែមីនា ម្សិលមិញនេះ គឺជាថ្ងៃមង្គលការរបស់ តារាសម្តែងកូនកាត់ចិន នាង គង់ ចាន់ស្រីមុំ រួមជាមួយស្វាមី លោក គឹម សីហា នៅសណ្ឋាគារ លំដាប់ផ្កាយ៥ សូហ្វីតែល គេសង្កេតឃើញថា នៅក្នុងការរៀបចំកម្មវិធី ជប់លៀង ពេលល្ងាចរបស់ពួកនាង គឺមានភាពល្អប្រឌិត តែងលំអដោយផ្កា គ្រប់ទីកន្លែង លាយឡំ ភ្លើងពណ៍ ដែលមើលទៅពិត ជាស្រស់ស្អាត ហើយមិន តែប៉ុណ្ណោះ បើនិយាយពី វត្តមានភ្ញៀវ  អញ្ជើញចូលរួម គឺមានច្រើន លើសការរំពឹងទុក ដោយមានវត្តមាន អ្នកមុខអ្នកការ អ្នកជំនួញ និងតារាប្រុសស្រី ល្បីៗជាច្រើនដួង ចូលរួមសាទរ និងជូនពរជ័យ ក្នុងថ្ងៃមង្គលការ របស់គូស្វាមីភរិយា អ្នកសិល្បៈមួយគូ នេះផងដែរ ។

អ្វីដែលធ្វើឲ្យ កូនក្រមុំរូបស្អាតនាង គង់ ចាន់ស្រីមុំ កាន់តែរំភើបចិត្ត ស្ទើរស្រក់ទឹកភ្នែក និងធ្វើឲ្យពិធីមង្គលការ មួយនេះកាន់តែផ្អែមល្ហែម គ្មានថ្ងៃភ្លេចនោះគឺ កូនកំលោះលោក គឹម សីហា បានបង្ហើរសំនៀង ច្រៀងចម្រៀង ស្នេហ៍មួយបទ ដែលមានចំណង ជើងថា " ពេលបងចាស់ទៅ" ជូនភរិយាទុក ជាការចង់ចាំ ក្នុងជីវិតស្នេហារបស់ ពួកគេ ផងដែរ។

ចង់ដឹងថាទិដ្ឋភាព ថ្ងៃមង្គលការ របស់ តារាសម្តែងប្រុសស្រី ដែលជោគជ័យ មុខជំនួញ នាង គង់ ចាន់ស្រីមុំ និងស្វាមី លោក គឹម សីហា នារាត្រីយប់មិញ មានភាពស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ យ៉ាងណាខ្លះ តោះទៅទស្សនារូបភាពកម្សាន្ត លេងជាមួយ Looking TODAY ទាំងអស់គ្នា ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ