ភ្នំពេញ៖ យប់ថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ពិតជាពិសេសតែម្តង ដោយបានធ្វើឲ្យអ្នកទស្សនា ទាំងនៅស្ទូឌីយ៉ូផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងមិនថាតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ ពិតជាមានអារម្មណ៍រំភើបរីករាយ ក្រោយបានស្តាប់ការឡើងច្រៀងរបស់បេក្ខជន បេក្ខនារី មានសមត្ថភាពសម្លេងល្អៗជាច្រើនរូប នៅក្នុងសប្តាហ៍ទី២នេះ។

ក្នុងនោះ ទស្សនិកជនបានធ្វើការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ដោយបានមើលឃើញពីភាពលេចធ្លោរបស់យុវតីវ័យក្មេងម្នាក់ ឈ្មោះ រ៉េត ស៊ូហ្សាណា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១១ ជាបេក្ខនារីរស់នៅរាជធានីភ្នំពេញ បានបកស្រាយនូវចម្រៀងភាសាអង់គ្លេសមួយបទ បានយ៉ាងល្អបំផុត ហើយបទនេះមានចំណងជើងថា The Power of Love ដែលជាបទមួយពិបាកប្រើប្រាស់សម្លេងផងដែរ ប៉ុន្តែ ហ្សាណា អាចធ្វើបាន ដែលធ្វើឲ្យអ្នកទស្សនាហើបគូថពីកៅអីទះដៃគ្រប់ៗគ្នា និងគណៈកម្មការទាំង៤រូប ចុចប៊ូតុងភ្លាមៗទៀតផង៕

ចង់ដឹងថា ហ្សាណា ច្រៀងបានល្អយ៉ាងណានោះ សូមទស្សនាជាមួយខ្មែរឡូតទាំងអស់គ្នា៖​



តើប្រិយមិត្ត យល់ឃើញយ៉ាងណាដែរ ចំពោះការច្រៀងរបស់នាង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]