សង្សាភេទដូចគ្នាររបស់ Anderson Cooper ឈ្មោះ Ben Maisani  ត្រូវបានគេថតជាប់ការថើបគ្នារបស់បុរសមិនស្គាល់អត្ដសញ្ញាណ នៅក្នុងសួនច្បារកណ្ដាលទីក្រុង New York។ Anderson Cooper ត្រូវបានគេស្គាល់ជាយុថ្ការបស់ បណ្ដាញព័ត៍មាន CNN នៅតែមិនទាន់បាននិយាយអ្វីពីការផិតក្បត់នេះទេ។ វាមើលទៅហាក់ដូចជា Anderson Cooper ទើបតែដើរចេញពីបន្ទប់ បន្ទាប់ពីការតូចចិត្ដយំពីជីវិតផ្ទាល់ខ្លួន ដោយធ្វើការដើរកំសាន្ដ ព្រោះការមើលឃើញរូបផិតក្បត់របស់ដៃគូរស្នេហ៍របស់ខ្លួន។ សារព័ត៍មាន Daily mail បានផ្សាយជាសាធារណៈនួវរូបរបស់ សង្សារ Anderson Cooper ពេលចេញក្រៅជាមួយបុរសម្នាក់ទៀត នៅសួនច្បារ។ ទោះបីជា Anderson Cooper មានទំនាក់ទំនងជាមួយនិង Maisani ៣ឆ្នាំកន្លងមកក៏ដោយ អាថ៍កំបាំងស្នេហ៍រសរបស់ពួកគេ នៅតែមានភាពល្អក់កខ្វក់។ មនុស្សមួយចំនួន គិតថា គូរស្នេហ៍ មួយនៅតែមានការទាក់ទងគ្នាបើកចំហរ ទោះជាមានអ្នកដ៏ទៃនិយាយថា ពូកគេបានបែកគ្នាក៏ដោយ។ Anderson cooper បាននិយាយថា គេមនុស្សភេទទី៣ យ៉ាងប្រាកដ និងតែងតែជាមនុស្សស្រលាញ់ភេទដូច គ្នា និង មិនចង់ផ្លាស់ប្តូរឡើយ ហើយគេក៏មិនអាចសប្បាយចិត្ដជាងនេះដែរ។ គូរស្នេហ៍នេះ ត្រួវបានជំរុញអោយរៀបការ កាលពីឆ្នាំទៅដោយម្ដាយរបស់ Anderson Cooper ដែលជាអ្នករៀបចំម៉ូត នៅ Gloria Vanderbit. នាងបានអោយដឹងថាពួកទាំងពីរមានការពិបាកគេចពីម៉ោងការងារទើបគ្មានការរៀបការកើតឡើង។Vanderbilt អាយុ៨៨ឆ្នាំបានជំរុញអោយពួកគេសុំកូនយកមកចិញ្ចឹម។

Anderson cooper

 

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]