ចិន៖ ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ អាចមើលឃើញសារជាថ្មីម្តងទៀត ដោយសារគុណបំណាច់របស់ ក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាព និងជាពិសេសផងដែរ ភ្នែករបស់សត្វជ្រូក។ ពិតមែនហើយ ប្រិយមិត្តអានមិនច្រឡំទេ គឺភ្នែកសត្វជ្រូក។


រូបតំណាង

សេចក្តីរាយការណ៍ពី កាសែត Southern Metropolis ឲ្យដឹងថា ការវះកាត់ផ្លាស់ប្តូរកែវភ្នែក (ស្រោមគ្រាប់ភ្នែក) ឲ្យក្មេងប្រុសម្នាក់ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយក្រុមគ្រូពេទ្យជំនាញ មកពីសាកលវិទ្យាល័យ ស៊ុនយ៉ាត់សេន នៃទីក្រុងគ័ងចូវ កាលពីចុងខែកុម្ភៈកន្លងទៅនេះ និងជាការវះកាត់លើកដំបូងនៅតំបន់ភាគខាងត្បូងប្រទេសចិនផងដែរ។

ក្មេងប្រុសដែលទទួលបានការវះកាត់ជោគជ័យខាងលើ មកពីខេត្តជាំងស៊ី ស្ទើរតែខ្វាក់ភ្នែកទៅហើយ ក្រោយពីរងរបួសភ្នែក ដោយសារតែកាំជ្រួច (firework) ឬរំសេវកាំជ្រួចដែលបានផ្ទុះ។ ក្រោយការវះកាត់ បានរយៈពេល ១សប្តាហ៍ ភ្នែករបស់ក្មេងប្រុសនេះ ចាប់ផ្តើមមើលឃើញម្តងទៀត ក្នុងកម្រិត 20/200 ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រភពក្នុងស្រុក។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យមានសង្ឃឹមជឿជាក់ថា មិនយូរនោះទេ ក្មេងប្រុសរូបនេះ នឹងអាចមើលឃើញកាន់តែច្បាស់ឡើងវិញ រហូតដល់កម្រិត 20/30 ផងដែរ។

នេះជាករណីមួយ គួរតែប្រុងប្រយ័ត្ន ជាពិសេសក្មេងតូចៗ ដែលចូលចិត្តលេងផាវ ឬ កាំជ្រួចផងដែរ៕


គ្រូពេទ្យវះកាត់ប្តូរកែវភ្នែក

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]