ខេត្តតាកែវ ៖ ចោរប្លន់ប្រដាប់ដោយកាំភ្លើង AK ១ក្រុមបានចូលធ្វើសកម្មភាពប្លន់ផ្ទះថៅកែរកស៊ីទិញលក់គោ ហើយបាញ់គំរាម៣ទៅ៤គ្រាប់ និងប្រមូលយកអស់ទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ទៅបាត់ដោយ សុវត្ថិភាព ខណៈពេលដែលម្ចាស់ផ្ទះកំពុងធ្វើម្ហូប ។ សកម្មភាពនេះក្រុមចោរប្លន់បានរុញបុរសជាប្តីផ្ទប់ទៅនឹងជញ្ជាំង បែកក្បាល និងយកម៉ូតូស៊េរីទំនើបចំនួន២គ្រឿង ជិះយកទៅ តែដោយសមត្ថកិច្ចពួនស្ទាក់គ្រប់ច្រកល្ហកនោះធ្វើឱ្យក្រុមចោរ ប្លន់ផ្តួលម៉ូតូចោលនៅក្នុងស្រែខាងកើតផ្លូវលេខ៣១ ។ ហេតុការណ៍ក្រុមចោរកាំភ្លើងអាកាចេញមុខជាថ្មីទៀតប្លន់ផ្ទះ ថៅកែរកស៊ីលក់គោនេះបានកើតឡើងកាលពីថ្ងៃទី១៥ សីហា ២០១២ វេលាម៉ោង៦និង៤០នាទីល្ងាច ស្ថិតក្នុងភូមិប្រឹសលើ ឃុំខ្វាវ ស្រុកទ្រាំង ។

លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ជនរងគ្រោះដែលរងការប្លន់ពីសំណាក់ក្រុមចោរកាំភ្លើង AK នេះ ប្តីឈ្មោះលឹម វន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវចោររុញផ្ទប់ជញ្ជាំងថ្មរបួសក្បាល និងប្រពន្ធឈ្មោះអ៊ុយ ញី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ក្រុមគ្រួសារនេះជាអ្នកមានទ្រព្យសម្បត្តិធូរធានៅក្នុងភូមិ ដោយប្តីជាអ្នករកស៊ីប្រមូលទិញគោពីស្រុកខ្មែរដឹកតាមឡានយកទៅ លក់នៅប្រទេសវៀតណាម ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]