រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងបានឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីទុស្សេខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងកណ្តាលថ្ងៃ ត្រង់ ហើយរថយន្តពន្លត់អគ្គិភ័យ បានត្រៀមចេញអន្តរាគមន៍បាញ់ពន្លត់ទៀតផង ប៉ុន្តែក្រោយមកភ្លើងបានរលត់ទៅវិញ បន្ទាប់ពីសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យ បាញ់អស់ចំនួន១០បំពង់ដែល ធ្វើឲ្យប្រជាពលរដ្ឋមានលំនៅឋានក្បែរៗនោះភ័យព្រលឹងចុងសក់ គ្រប់ៗគ្នាផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ សីហា ២០១២ នៅតាមបណ្តោយផ្លូវចោមចៅស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានការទុស្សេខ្សែភ្លើងតិចៗល្មមទេ លុះបន្តិចក្រោយមក ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងលាន់ឮសម្លេងគួរឲ្យខ្លាចបំផុត ខណៈនោះប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះមានការភិតភ័យយ៉ាងខ្លាំង ព្រោះខ្លាចឆាបឆេះរាលដាលដល់ផ្ទះរបស់ខ្លួន។ បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើងសមត្ថកិច្ចបានចុះទៅកាន់កន្លែង កើតហេតុ ចំណែកឯរថយន្តពន្លត់អគ្គិភ័យវិញ បានត្រៀមចេញបាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែមិនទាន់បានចេញទៅផង ភ្លើងក៏បានរលត់ទៅវិញ ដោយសារសមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន១០បំពង់ ហើយមន្រ្តីអគ្គិសនីបានបិទបារ៉ែតទាន់ពេលវេលា។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]