ការជប់លៀងដើម្បីប្រមូលលុយបរិច្ចាគ បានរៀបចំកាលពីយប់មិញ នៅ Shanghai ដោយ មូលនិធិប្រទេសចិន Kobe Bryant។ ព្រឹត្ដិការណ៍ដែលមានតារាជាច្រើននេះ មានការចាប់ចិត្ដពីមនុស្សមានមុខមាត់ក្នុងសង្គម និងតារាល្បី មកពីរង្វង់កីឡា និងការកំសាន្ដ  ដើម្បីការគាំទ្រដំណើរវិភាគទានរបស់តារាបាល់បោះ NBA នៅប្រទេសចិន។ មូលនិធិប្រទេសចិនKobe Bryant បានបង្កើតដោយ Kobe Bryant កាលពីឆ្នាំទៅ ដោយសហការជាដៃគូរជាមួយនិង មូលនិធិ Soong Ching Ling ដើម្បីប្រមូលប្រាក់សំរាប់ ការអប់រំ កីឡា និងកម្មវិធីវប្បធម៍ សំរាប់ក្មេងដែលមកពីចិន និងសហរដ្ឋអាមេរិច។ ពេលប្រារព្ធកម្មវិធី កីឡាករ Los Angeles Laker រូបនេះបានលើបង្ហាញ មេដាយមាសដែលបានឈ្នះពានរង្វាន់កាលពីព្រឹតិ្ដការណ៍កីឡាបាល់បោះអូឡាំពិកទីក្រុងឡុង ហើយគេក៏បានការស្ងប់ស្ងែង និងអបអរសាទរ។ ខាងក្រោមគឺជារូបរបស់តារា សម្ដែងចិន ជាមួយនិងKobe ដោយមានបង្ហាញមេដាយមាសរបស់គាត់៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]