ពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកមុខក៏កាន់តែប្រែប្រួលបន្តិចម្តងៗ ដែលឈានទៅដល់ភាពជ្រីវជ្រួញ យារធ្លាក់ជាដើម។ ប៉ុន្តែអ្នកកុំបារម្ភ មានវិធីធម្មជាតិល្អៗមួយចំនួន​ អាចជួយឲ្យស្បែកមុខរបសអ្នកតឹងល្អបាន។

១) ផ្លែស្ត្របឺរី និងទឹកដោះគោជូរ៖ ដូចអ្នកបានដឹងស្រាប់ហើយថា ប្រភពជាតិសំណើម គឺសម្បូរនៅក្នុងទឹកដោះគោជូរណាស់ រីឯផ្លែស្ត្របឺរី​វិញ ក៏ត្រូវបានគេដឹងដែរថា មានសារជាតិម្យ៉ាង ដែលអាចជម្រុះកោសិកាស្បែក ដែលងាប់បានទៀតផង។​ ក្នុងនោះដែរ​ ការលាយបញ្ចូលគ្នា រវាងទឹកដោះគោជូរ ជាមួយនឹងស្រ្តបឺរី​ អាចជួយឲ្យដំណើរឈាមរត់បានស្រួល ហើយក៏ជួយឲ្យស្បែកតឹង និងម៉ត់រលោង។

២) ផ្លែអាវូកាដូ(ប័រ)៖ ផ្លែប័រ ជាផ្លែមួយ ដែលផ្ទុកនូវជាតិសំណើម នៅក្នុងស្បែក និងជួយឲ្យរន្ធស្បែក តឹងណែនផងដែរ។ ក្នុងនោះដែរ អ្នកក៏អាចលាយផ្លែប័រ ជាមួយនឹងទឹកដោះគោជូរបាន។ វិធីអនុវត្តវិញ គឺពិតជាមានភាពងាយស្រួល គ្រាន់តែយកផ្លែប័រ លាយជាមួយនឹងទឹកដោះគោជូរ រួចយកមកលាបមុខ និងលាងទឹកចេញជាការស្រេច។

៣) ប្រេងអាល់ម៉ុង៖ ចំពោះប្រេងអាល់ម៉ុង សម្បូរទៅដោយវីតាមីនE  ដែលវីតាមីននេះ ជួយឲ្យស្បែកមានសំណើម និងដើរតួនាទីយ៉ាងសំខាន់ ទៅលើស្បែកដែលយារធ្លាក់ ឲ្យត្រឡប់មកជាតឹងណែនវិញ។ ហើយវិធីអនុវត្ត គឺអ្នកគ្រាន់តែយកប្រេងអាល់ម៉ុង មកម៉ាស្សាលើស្បែក ទុករយៈពេល១៥នាទី រូចចាំលាងទឹកចេញ។ ព្យាយាមអនុវត្ត តិចនិកនេះ ឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។

៤) ល្ហុង៖ ជាតិអង់ស៊ីម ដែលមានក្នុងផ្លែល្ហុង អាចជួយឲ្យធ្វើឲ្យស្បែកយារធ្លាក់ ក្លាយជាស្បែកតឹងបាន។ វិធីអនុវត្ត៖ ចិតផ្លែល្ហុងមួយដុំ រួចកិនឲ្យម៉ត់ លាបលើស្បែកមុខ។ ហើយទុកចោល២​ទៅ៣ នាទី ចាំលាងជាមួយនឹងទឹកក្តៅឧណ្ឌៗ។

៥) ប្រេងអូលីវ៖ ប្រេងអូលីវ ជាប្រេងមួយដែលសម្បូរ​ទៅដោយសារធាតុសំណើមច្រើនបំផុត ដែលអាចជួយឲ្យ ស្បែកមុខតឹងបាន។ ហើយប្រេងអូលីវនេះដែរ ក៏អាចប្រើប្រាស់ បានគ្រប់ប្រភេទស្បែកផងដែរ។ ចំពោះជាតិវីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម នៅក្នុងប្រេងអូលីវ វាក៏អាចជួយឲ្យស្បែកតឹងណែនល្អ ដោយធម្មជាតិ។

៦) ស៊ុតស៖ ស៊ុតស ជារូបមន្តក្នុងផ្ទះដ៏ល្អបំផុត ក្នុងការជួយឲ្យស្បែកតឹង មិនធ្លាក់។ សារធាតុចិញ្ចឹម នៅក្នុងស៊ុត អាចជួយកាត់បន្ថយ ការផលិតជាតិខ្លាញ់ដែលលើស ពីក្រពេញ និងជួយរឹតបន្តឹងរន្ធញើសផងដែរ។​ វិធីអនុវត្ត គឺអ្នកគ្រាន់តែ យកស៊ុតស ទៅលាបលើមុខដោយផ្ទាល់ និងលាងចេញ ជាមួយទឹកក្តៅឧណ្ឌៗជាការស្រេច។


 ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]