ព្រះសីហនុ ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ បានធ្វើឡើង នៅឯមណ្ឌលខេត្តព្រះសីហនុ តាំងពីថ្ងៃទី០៨ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦ ដែលដៃគូប្រកួតនីមួយៗ ហាក់ដូចជាស្វិតស្វាញជាខ្លាំង។

លទ្ធផលការប្រកួតទី១ កាលពីថ្ងៃទី ០៨ ខែមីនា ប្រិយមិត្ដប្រហែលជាជ្រាបច្បាស់មកហើយ ថាតើថាក្រុមណាជាអ្នក ទទួលជ័យជំនះ យ៉ាងណាមិញ សម្រាប់លទ្ធផលការប្រកួតជាលើកទី២ កាលពីថ្ងៃទី ០៩ មានដូចជាខាងក្រោម៖

-ក្រុម វិទ្យាល័យ ហ៊ុន សែន កំពង់សិលាឈ្នះការប្រកួតលើ ក្រុម Wonder United ដោយលទ្ធផល ៣-១

-ក្រុមAgau Family Resort ឈ្នះការប្រកួតលើ ក្រុមយុវជនខេត្តព្រះសីហនុ ដោយលទ្ធផល ៣-០

-ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរស្អាត ឈ្នះការប្រកួតលើ ក្រុម វិទ្យាល័យស្មាច់ដែង ៣-០




ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀរ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]