បរទេស៖ បុរសដែលមានរូបរាងធាត់កាម៉ាប់ វ័យ២២ឆ្នាំម្នាក់ ត្រូវបានមនុស្សជាច្រើន សើចចំអក និងមើលងាយ ដោយសារតែគាត់ មានទម្ងន់រហូតដល់ទៅ ១៧៤គីឡូក្រាមឯណោះ។

ផ្ទុយទៅវិញ បុរសដែលមានរូបរាងធាត់ ឈ្មោះថា Austin រូបនេះ បានធ្វើការឆ្លើយតប យ៉ាងល្អឥតខ្ចោះ ទៅកាន់អ្នកដែល សើចចំអក មើលងាយ មើលថោកខ្លួន ដោយការសម្រកទម្ងន់ យ៉ាងឆាប់រហ័ស មិនគួរឲ្យជឿ។ ជាងនេះទៅទៀត Austin ថែមទាំងបានក្លាយខ្លួនទៅជា តារាម៉ូដែល ដ៏ជោគជ័យម្នាក់ទៀតផង។

គួររំលឹកឲ្យដឹងផងដែរថា Austin ធ្លាប់ត្រូវបានមិត្តភក្តិ ហៅថា «បុរសកាម៉ាប់» ដោយសារតែ ការញៀននឹងអាហារ ដែលមានជាតិខ្លាញ់ច្រើន និងទឹកក្រូច រហូតធ្វើឲ្យគាត់ ឡើងទម្ងន់ដល់ទៅ ៣២៤ផោន (១៧៤គីឡូក្រាម) ឯណោះ។

យ៉ាងណាមិញ បន្ទាប់ពីហត់នឿយ ចំពោះភាពអាម៉ាស់ ដោយសារតែរូបរាងរបស់ខ្លួន Austin ក៏បានសម្រេចចិត្ត សម្រកទំងន់តែម្តង។

ដំបូងឡើយ គាត់បានទទួលទាន អាហារសម្រកទំងន់ ប្រភេទ «Atkins» ហើយបានស្រកអស់ ៩ផោន​(៤គីឡូក្រាម) ក្នុងរយៈពេល ១សប្តាហ៍ដំបូង។


រូបតំណាង អាហារសម្រកទំងន់ ប្រភេទ Atkins

Austin បានបន្តទទួលទានអាហារនេះ រហូតបានស្រកអស់ ៨០ផោន (៣៦គីឡូក្រាម) ក្នុងរយៈពេល ៣ខែ។ ក្រោយមកទៀត Austin បានចាប់ផ្តើម ហាត់ប្រាណ (Gym) នៅពេលយប់ ដើម្បីធ្វើឲ្យ រូបរាងរបស់ខ្លួន កាន់តែស្រស់ស្អាត ថែមមួយកម្រិតទៀត។ នៅទីបញ្ចប់ ការខិតខំប្រឹងប្រែងរបស់គាត់ បានផ្តល់នូវលទ្ធផល ដ៏គួរឲ្យភ្ញាក់ផ្អើលតែម្តង៕



ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]