រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី៣ចាប់ខ្លួនកាលពីវេលា ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ សីហា ២០១២ នៅតាមផ្លូវ លេខ១៩២ កែងផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ខណៈធ្វើសកម្មភាពលួចម៉ូតូម៉ាកស្គូពី ពណ៌ស ស៊េរី២០១០មួយគ្រឿង វេលាម៉ោង១០ និង៣០នាទីព្រឹក នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយយកម៉ូតូទៅបញ្ចាំនៅឃ្លាំងរំសេវ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះញៀន សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួលសង្កាត់អូឡាំពិក ខណ្ឌចំការមន ។ចំណែកម្ចាស់ម៉ូតូឈ្មោះម៉ម សុគន្ធារី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៥៩អា ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមមន្រ្តីប៉ូលិសឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ និងជនសង្ស័យជាមនុស្សស្គាល់គ្នានៅថ្ងៃទី១២សីហា ស្រ្តីជាម្ចាស់ម៉ូតូបានទូរស័ព្ទទៅជនសង្ស័យអោយជួយមកមើល ទូរទស្សន៍ខ្សែកាបព្រោះមើលមិនច្បាស់ ។ លុះវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៥សីហា ទើបជននោះមកគោះទ្វារហៅ ហើយបើកទ្វារចូលទៅក្នុងផ្ទះ ដើម្បីមើលខ្សែកាប តែដោយសារជនសង្ស័យនៅស្រវឹង ក៏សុំដេកសិនចាំក្រោកឡើងបានមើល ខណៈពេលនោះ ស្រ្តីជាម្ចាស់ផ្ទះបានធ្វើដំណើរទៅផ្សារទិញម្ហូបដោយជាឱកាសល្អម៉ូតូមានសោ ជាប់នៅលើម៉ូតូពេលងើបពីដេកជនសង្ស័យបានលួចម៉ូតូយកទៅបាត់ ហើយពេលស្រ្តីជាម្ចាស់ត្រឡប់មកវិញកូនប្រាប់ ក៏ទៅប្តឹងប៉ូលិសប្រកាសតាមវិទ្យុទាក់ទងឱ្យបណ្តាខណ្ឌនានាជួយរក ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]