ភ្នំពេញ-នៅថ្ងៃច័ន្ទ ទី០៧ ខែមិនា ២០១៦ ក្រុមហ៊ុន អ​​ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford ប្រចាំកម្ពុជា បានឧបត្ថម្ភក្នុងការរៀបចំកម្មវិធីចែករង្វាន់ ជូនដល់កីឡាករ កីឡាការនី​​ ដែលបានចូលរួមការ ប្រកួតកីឡាទោចក្រយានប៉ែកបូព៌ា ប្រទេសកម្ពុជា ២០១៦ ដែលប្រព្រឹត្តទៅនៅអគារតាំងបង្ហាញរថយន្ត Ford ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស។

កម្មវិធីចែករង្វាន់នេះប្រព្រឹត្តទៅនៅ ក្រោមអធីបតីភាពរបស់ឯកឧត្តម អ៊ុង​ សិទ្ធជាតិ ដែលជាអគ្គនាយកកីឡា នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមបណ្ឌិត ញឹម ខេមរា អនុប្រធានសហព័ន្ធខ្មែរកីឡា ទោចក្រយាន លោក ងន សំាង អគ្គនាយកក្រុមហ៊ុន អ អិម អេ​ខេមបូឌា និងសមាជិកក្រុមកីឡាករ កីឡាការិនីជាច្រើនកុះករ។​ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេបានសហការជាមួយនឹងសហព័ន្ធខ្មែរ កីឡាទោចក្រយានរៀបចំ ព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រឹង នូវសមត្ថភាពកីឡាករ និងកីឡាការិនីឲ្យមានការតស៊ូរ និងមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមខ្លួនក្នុងការ ប្រកួតអាស៊ាននាពេលខាងមុខ។​


ការប្រលងប្រណាំងនេះបានចូលរួមដោយកីឡាករ​ កីឡាការនីចំនួន​ ៤០នាក់ ដែលក្នុងនោះអ្នកដែលជាប់ចំណាត់ថ្នាក់លេខ១​ ទទួលបានថវិការចំនួន ១,០០០,០០០ រៀល បំពង់ទឹកក្ដៅមួយ និងមួកមួយ ចំណាត់ថ្នាក់លេខពីរ ទទួលបានថវិការចំនួន ៦០០,០០០ រៀល បំពង់ទឹកក្ដៅមួយ និងមួកមួយ ចំណាត់ថ្នាក់លេខបី ទទួលបានថវិការចំនួន ៤០០,០០០ រៀល បំពង់ទឹកក្ដៅមួយ និងមួកមួយ ចំណាត់ថ្នាក់លេខបួន ទទួលបានថវិការចំនួន ២០០,០០០ រៀល កែវទឹកមួយ និងមួកមួយ ចំណាត់ថ្នាក់លេខប្រាំ ទទួលបានថវិការចំនួន ២០០,០០០ រៀល កែវទឹកមួយ និងមួកមួយ ពីក្រុមហ៊ុន អ​​ អិម អេ ខេមបូឌា (RMA Cambodia)​ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្តហ្វដនៅប្រទេសកម្ពុជា។​



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]