ព្រះសីហនុ ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ បានត្រឡប់មកទៀតហើយ នៅឯមណ្ឌលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦នេះតទៅ។

យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មានការទទួលដាក់ពាក្យចូលរួមប្រកួតក្នុងមណ្ឌល បានចំនួន៨ក្រុម ដូចរាយនាមខាងក្រោម:

  1. Agau Family Resort
  2.  វិទ្យាល័យស្មាច់ដែង
  3. យុវជនខេត្តព្រះសីហនុ
  4. កងពលតូចលេខ៣១ការពារកោះឆ្នេរ
  5. ឆ្នេរស្អាត
  6.  វិទ្យាល័យ ហ៊ុន សែន កំពង់សិលា
  7. Wonder United
  8. យុវជន Diamond Sea

ក្នុងនោះក្រុមប្រឹក្សា និងគណៈកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន:

ពូល A :

១.Agau Family Resort, ២. វិទ្យាល័យស្មាច់ដែង, ៣. យុវជនខេត្តព្រះសីហនុ និង ទី៤ កងពលតូចលេខ៣១ការពារកោះឆ្នេរ ។

ពូល B :

១. ឆ្នេរស្អាត, ២. វិទ្យាល័យ ហ៊ុន សែន កំពង់សិលា,​ ៣.Wonder United និងទី៤. យុវជន Diamond Sea ។

ការប្រកួតវគ្គជំរុះ មណ្ឌលខេត្តព្រះសីហនុ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦ ដែលជាថ្ងៃផ្តាច់ព្រ័ត្រ នៃការប្រកួត។ លទ្ធផល ក្នុងថ្ងៃប្រកួតទី១ ថ្ងៃអង្គារ៍ ទី០៨ ខែមីនា ម្សិលមិញនេះ ឃើញថា៖

-ក្រុមAgau Family Resort ឈ្នះការប្រកួតលើ ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ដោយលទ្ធផល ៣-១

-ក្រុមយុវជនខេត្តព្រះសីហនុ ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យស្មាច់ដែង ដោយលទ្ធផល ៣-០

-ក្រុមយុវជនឆ្នេរស្អាត ឈ្នះការប្រកួតលើ ក្រុមយុវជន Diamond Sea ៣-០

ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀរ



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]