ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ឃាត់ខ្លួនកាលពីថ្ងៃទី១៤ សីហា ២០១២ ក្រោយពីទទួលពាក្យបណ្តឹងនារីរងគ្រោះចោទពីបទឆបោក ខណៈនាំគ្នាទៅដេកនៅផ្ទះសំណាក់ ។

លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ អធិការនគរបាលក្រុងព្រៃវែង ឱ្យដឹងថា ជនសង្ស័យឈ្មោះណី កុសល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះអាយុ ២០ឆ្នាំ មានទីលំនៅស្រុកលើកដែក ខេត្តកណ្តាល ជានារីបម្រើស្រាបៀរនៅហាងនាងពួន ស្ថិតក្នុងភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានមកប្តឹងថា កាលពីថ្ងៃទី២ សីហា ២០១២ វេលាម៉ោង៦ល្ងាចឈ្មោះណី កុសល និងបក្សពួក២នាក់ទៀតបានជិះម៉ូតូ១គ្រឿងមកផឹកស៊ីនៅហាង នាងពួន លុះពេលផឹកស៊ីបានបន្តិចឈ្មោះណី កុសល បានបបួលនាងទៅដេកនៅផ្ទះសំណាក់មួយក្នុងតម្លៃ៥០.០០០រៀល ។

ប្រភពបន្តថា ខណៈពេលធ្វើសកម្មភាពបានសម្រេចហើយជនសង្ស័យក៏បានយកលុយពីក្នុង ហោប៉ៅនាងចំនួន៥០.០០០រៀលវិញ រួមនឹងទូរស័ព្ទដៃ១គ្រឿងទៀត ជិះម៉ូតូមកមុន ដោយទុកឱ្យនារីរងគ្រោះនៅទីនោះតែម្នាក់ឯង ហើយឌុបមិត្តភក្តិរបស់ខ្លួនទៅផ្ទះបាត់តែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]