រាល់ការកុម្ម៉ង់ទិញទូរស័ព្ទសាមសុង  Galaxy S7 edge ឬ S7 ពីថ្ងៃទី7មីនា ដល់ថ្ងៃទី18 ខែមីនា 2016 លោកអ្នកនឹងទទួលបាននូវ Gear VR មួយគ្រឿង ពីក្រុមហ៊ុនសាមសុង ដោយឥតគិតថ្លៃ ជាមួយនឹងអត្រា ការប្រាក់​0%​ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអ៊ីអន សម្រាប់អតិថិជន ដែលជ្រើសរើសការបង់រំលោះ ។

ការផ្តល់ជូនពិសេសនេះ មាននៅហាងលក់ទូរស័ព្ទដៃតែ៤ប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ គឺ ហាងនីកាបូកគោ ហាងអប្សារាផ្សារដេប៉ូ  ហាងKIDis ផ្សារធំថ្មី  និងហាងKIDis ព្រះមុន្នីវង្ស។

លោកអ្នកនឹងទទួលបានទូរស័ព្ទនេះ នៅក្នុងកម្មវិធីដាក់លក់ជាផ្លូវការរបស់ទូរស័ព្ទ សាមសុង Galaxy S7 edge និង S7 នៅផ្សារទំនើប សុរិយា នាថ្ងៃទី 19 ខែមីនា ឆ្នាំ 2016 ។

ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1 អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ ទំហំរហូតដល់ទៅ 5,5 អ៊ីន។ លក្ខណ:សម្បត្តិខ្លះៗរបស់ទូរស័ព្ទ ទាំងពីរនេះ មានដូចជា hybrid Slot ដែលអាចដាក់ស៊ីមកាត២ ឬស៊ីមកាត១​ និង មេម៉ូរីរហូតដល់ 200GB អាចការពារការជ្រាបទឹក និងធូលី ដោយមានប្រព័ន្ធ ការពារនៅខាងក្នុងទូរស័ព្ទតែម្តង កាម៉េរា Dual Pixel ជាមួយនឹង Aperture 1.7 និង សាកថ្មបានលឿនទោះជា មិនប្រើខ្សែក៏ដោយ។

នេះគ្រាន់តែជាចំនុចពិសេសៗមួយចំនួនរបស់សាមសុង​ Galaxy S7 edge និង S7 តែប៉ុណ្ណោះ ដើម្បីឲ្យជ្រាបច្បាស់ថាតើទូរស័ព្ទ ទាំងពីរម៉ូឌែលនេះអស្ចារ្យប៉ុណ្ណានោះ លោកអ្នកអាចកុម្ម៉ង់ ទិញនៅតាមហាងដែលបានកំណត់ខាងលើ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុង ឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]