ភាពរ៉ូមែនទិច ពិតជាមានមែនទេ សម្រាប់គូស្នេហ៍វ័យក្មេង?

សម្រាប់មនុស្សជំនាន់ថ្មីសំបូរទៅដោយ វិធីសាស្រ្ដគ្រប់បែបយ៉ាង សម្រាប់ការសុំរៀបការ ដែលនៅក្នុងនោះមានរបៀបខុសៗគ្នា។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ដែលមានឈ្មោះថា Jack មកពី Boston ក្នុងរដ្ឋ Massachusetts បានស្នើរសុំរៀបការ មិត្ដស្រីរបស់ខ្លួន ដែលមានឈ្មោះថា Teresa Elsey  តាមរយៈ ការរៀបចំមនុស្សប្លែកៗជា ច្រើនជូន កាដូនាងជាផ្កា ក្នុងមួយនាក់មួយទង។ នៅក្នុងវីដេអូនេះ ត្រូវបានគេថតឡើង នៅថ្ងៃដែលបុរសនេះបានសុំរៀបការនេះ គឺថ្ងៃទី ២ខែសីហា ដែលគាត់បានដឹកដៃ មិត្ដស្រីរបស់គាត់ទៅខាងមុខស្ថាប័នសិល្បះ បន្ទាប់ពីពួកគេបានចេញពី ធ្វើការ។ មានមនុស្សជាច្រើនបាន ឲ្យផ្កាទៅ Teresa Elsey ដែលនៅពេលនោះនាងមិន បានដឹងពីមូលហេតុនៃការឲ្យ ផ្កានោះទេ ដែលនៅក្នុងពេលនោះមិត្ដប្រុសរបស់ នាងបានរៀបចំកម្មវិធីយ៉ាងរលូន និងបានសុំនាងរៀបការ។

តើប្រិយមិត្ដធ្លាប់បាន ជួបប្រទះនូវភាពរ៉ូមែនទិច ដូចនេះហើយឬនៅ?

 

បើសិនជាប្រិយមិត្ដចង់ដឹងឲ្យកាន់ តែច្បាស់នោះ អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូ ដែលគេបានថតទុកនៅរឿងរ៉ាវដែលបានកើតឡើង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

  

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]