ក្មេងប្រុសម្នាក់ដែលគេមិនបាន បញ្ចេញឈ្មោះ ដែលមានអាយុ៨ឆ្នាំ កំពុងតែប្រឈមមុខជាមួយនឹង ប៉ូលីស និងអ្នកធ្វើការសង្គមកិច្ច បន្ទាប់ពីវាបាន ឆ្មារអ្នកជិតខាងមក ចំអិននៅក្នុង ម៉ាស៊ីន microwave យោងទៅតាមការ ដកស្រង់ពីគេហទំព័ររបស់ប្រទេស អង់គ្លេស។

RSPCA កំពុងតែធ្វើការសើុបអង្កេត បន្ទាប់ពីពួកគេ បានជួបប្រទះនូវ បញ្ហាដ៏អាក្រក់នេះ នៅ Rochester ក្នុងសហរដ្ឋអាមេរិច។ យ៉ាងណាមិញ មានអ្នកបានឃើញ ផ្ទាល់ភ្នែក បាននិយាយប្រាប់ទៅម្ចាស់ឆ្មារថា ឲ្យទៅខាងក្រោមផ្ទះ ដើម្បីរកមើល កូនប្រុសអ្នកជិតខាងម្នាក់ ដែលវាកំពុងតែ យកឆ្មារចូលទៅក្នុង ផ្ទះបាយនិងចាប់ផ្ដើមចំអិនវាហើយនោះ។ ទោះជាយ៉ាងណា ឆ្មារនោះមិនទាន់ ក្លាយជាម្ហូបនៅឡើយទេ គ្រាន់តែរាងខ្លោចជើងតែបន្ដិចប៉ុណ្ណោះ ហើយគ្រូពេទ្យសត្វ នៅតែអាចជួយសង្រ្គោះវាបាន។ នេះជាគ្រោះថ្នាក់ដ៏អាក្រក់ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែ ក្មេងនេះមានអាយុក្រោម១០ឆ្នាំ។ RSPCA កំពុងតែធ្វើការស្រាវជ្រាវឲ្យកាន់តែ ច្បាស់ពីមូលហេតុ ដែលក្មេងនេះហ៊ានយកឆ្មារ ទៅចំអិន និងអាចប្រើប្រាស់ ម៉ាស៊ីន microwave បាន។  

មានមតិជាច្រើន មានការងាយឆ្ងល់ថា ហេតុអ្វីក៏ក្មេងនេះមានគំនិតបែបនេះ។ តើប្រិយមិត្ដយល់យ៉ាងណា?

ឆ្មារដែលខ្លោចជើងមួយចំហៀង 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]