តាមរយៈ បណ្ដាញព័ត៍មាន CNN បានអោយដឹងថា អ្នកបង្កើត Microsoft លោក Bill Gates រកឃើញចំលើយមួយក្នុង ចំលើយជាច្រើន ដើម្បីបង្កើនសុខភាព ពេលចូលក្នុងបន្ទប់ទឹក។ កាលពីឆ្នាំទៅ គាត់មានបញ្ហាក្នុងការប្រកួតប្រជែងជាមួយនិង សាកលវិទ្យាល័យ នានា ដើម្បីរកបង្គន់ថ្មី និងការបង្កើតការយកចិត្ដដាក់លើការបង្កើន អនាម័យ។ សប្ដាហ៍នេះ Bill and Milinda Gates foundation ទើបតែបានឈ្នះ រង្វាន់ពីការប្រកួតប្រជែងនេះ។វិទ្យាស្ថានបច្ចេកវិទ្យានៃ California ទើបតែបានឈ្នះរង្វាន់ ហើយបានប្រាក់រង្វាន់ ១០០,០០០ ដុល្លាអាមេរិច សំរាប់គំនិតបង្កើតបង្គន់ថាមពលពន្លឺព្រះអាទិត្យ ដែលប្រើ អ៊ីដ្រួសែន និងអគ្គីសនី។ អ្នកឈ្នះរង្វាន់លេខពីរ គឺបានទៅសាកលវិទ្យាល័យ Loughborough របស់ចក្រភពអង់គ្លេស បានប្រាក់រង្វាន់ ៦០,០០០ ដុល្លាអាមេរិច សំរាប់ការបង្កើតបង្គន់ដែលផលិតធ្យូងឧសជីរសាស្រ្ដ សារធាតុរ៉ែ និង ទឹកស្អាត។ ចំពោះសាកលវិទ្យាល័យ Toronto នៅកាណាដាបានជាប់លំដាប់ទី៣ ដែលបានប្រាក់រង្វាន់ ៤០,០០០ដុល្លាអាមេរិច សំរាប់បង្គន់ ដែលសំអាតលាមក អោយមានអនាម័យ  សារធាតុ អ៊ុយរីនក្នុងទឹកនោម   ការសំអាតកាកសំនល់ និង ទឹកស្អាត។ការតាំងបង្ហាញ បង្គន់ថ្មី  គឺជាការផលិតជាថ្មីនូវបង្គន់ដ៏ត្រឹមត្រួវមួយ នៅថ្ងៃអង្គារ៍និងថ្ងៃពុធ នៅ Seattle។ការស្ថាបនានេះបានប្រកាសការរៀបចំឡើងដែលបានចំនាយប្រមាណ ៣,៤ លានដុល្លាអាមេរិច សំរាប់ការរៀបចំបង្គន់សាធារណៈដែលមានប្រសិទ្ធិភាព។ទន្ទឹមគ្មានមនុស្សច្រើនមានចំនង់ចំនូលចិត្ដ និងការបង្កើតគំនិតឆ្នៃប្រឌិត សំរាប់កាកសំនល់របស់មនុស្សជាតិបែបនេះ the Bill & Melinda Gates Foundation បាននិយាយថាគឺ នេះហើយជាការបង្កើតដែលមានសារៈសំខាន់ខ្លាំងណាស់។ មនុស្សប្រមាណ ២,៥កោដិ មិនបានប្រើប្រាស់បង្គន់ទាន់សម័យនោះទេ និងគ្មានការជួយបំផុសបំផុលអោយគិតគូរលើបញ្ហារាគរូស ដែលជាហេតុនាំអោយមានមនុស្ស១,៥លាននាក់ស្លាប់ សុទ្ធតែជាកុមារជារៀងរាល់ឆ្នាំ យោងទៅតាមអង្គការសុខភាពិភពលោក (WHO)។ Bill Gates បាននិយាយថា នេះហើយ ជាដំណោះស្រាយដ៏មានប្រសិទ្ធិភាព សំរាប់ជួយអោយជីវិតរបស់មនុស្សលោកមានភាពប្រសើរឡើង ហើយគាត់បានបន្ថែមទៀតថា ប្រសិនបើយើងអាចបញ្ចូលគំនិតឆ្នៃប្រឌិតរបស់យើងទៅការប្រកួតជាប្រចាំ នោះការប្រឈមមុខនិងបញ្ហាកាកសំនល់របស់មនុស្ស ប្រាកដជាអាចដោះស្រាយបាន ហើយអាចសំរាលផលវិបាកពិភពលោកធំៗបានទៀត។ “ភាពល្អសាកសមក្នុង Seattle ដែលនឹងនាំយើងនូវអ្នកស្រាវជ្រាវ  អ្នករៀបចំម៉ូត និង អ្នកវិនិយោគ មកពី២៩ប្រទេសផ្សេងគ្នា” the Gates foundation បាននិយាយថែម។ Bill Gates បាននិយាយថា ប៉ុន្មានឆ្នាំខាងមុខនេះ ការស្រមើរស្រមៃនឹងអាចក្លាយជាការពិត បើយើងបន្ដការសហការគ្នា រួមគ្នាបំផុសគំនិតថ្មី សំរាប់ការសាងសងក្នុងផ្នែកនេះ ជាមួយនិងភាពប៉ិនប្រសព្វ របស់ពួកយើង។ លើសពីនេះ ការកែប្រែថ្មី មិនត្រឹមតែសំរាប់ការបដិវត្ដដ៏មានប្រសិទ្ធិភាពសំរាប់ការអភិវឌ្ឈពិភពលោក ប៉ុន្ដែ ក៏អាចជួយកែប្រែ បង្គន់លក្ខណៈប្រពៃណី ក្នុងប្រទេសសម្បូរបែប៕

ដោយ Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]