ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​ ៧ និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៣-១៥៤ ក្នុងភូមិ​ឆាយ​ខាងត្បូង ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់​សិលា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-6683 មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ លុះដល់​ចំណុច​​​​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​វ៉ា និង​ជែង​ជាមួយ​រថយន្ត​កុងតឺន័រ ដែល​មាន​ទិស​ដៅ​បញ្ច្រាស​គា្ន បណ្ដាល​ឱ្យ​រថយន្ត​ឡិ​ស​ស៊ី​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ស្តាំ តែ​មិន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​នោះ​ទេ គ្រាន់តែ​របួសស្រាល​​ប៉ុណ្ណោះ ។

អ្នក​បើករថយន្ត​ឡិច​ស៊ី​សត្រូវ​ស្គាល់ឈ្មោះ​សាត កុក​ស្រេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ធើ្វ​ការ​នៅ​កាស់​ស៊ី​ណូ​ខេត្ត​ព្រះ​សីហ​នុ មាន​ទីលំ​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​អា សូ​នី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​សិស្ស មាន​ទី​លំ​នៅ​វត្ត​សន្សំ​កុស​ស​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​ទាំង​២​នាក់​រង​របួសស្រាល ត្រូវ​រថយន្ត​សង្គ្រោះ​របស់​ក្រុមហ៊ុន​ម៉ុង រិ​ទ្ធី យក​ទៅ​ម​នី្ទ​រ​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​រថយន្ត​ត្រូវ​ខូចខាត​ទាំងស្រុង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]