ខេត្ត​ប៉ៃលិន ៖ ស្ត្រី​​វ័យ​ក្មេង​​​ម្នាក់​ ត្រូវ​ប្តី​​​ប្រមឹក​​វាយដំ​​​រាល់ថ្ងៃ រហូត​ដល់​​ស្លាប់​កូន​​ក្នុងពោះ​៧​​ខែ ​ត្រូវគ្រូពេទ្យ​​ខេត្តបាត់ដំបង​ ធ្វើការ​វះកាត់​យក​​កូន​​ចេញ​ តែ​មិន​ទាន់​បាន​​​ជា​សះស្បើយ​​ផង នាង​ត្រូវ​ធ្វើ​ដំណើរ​មក​រក​​ការងារ​​ធ្វើ​​នៅឯ​​ខេត្ត​ប៉ៃលិន ស្រាប់តែ​ដួល​​សន្លប់​ខណៈ​ដើរ​ម្នាក់​ឯង​ បង្ក​ការ​ភ្ញាក់ផ្អើល​​​នៅ​ម៉ោង​១០ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​០៤ ​មីនា ​២០១៦ នៅ​ក្បែរ​ផ្ទះសំណាក់​មួយ​ ​ក្នុងភូមិ​អូរ​តា​ពុ​កលើ សង្កាត់​​​​ប៉ៃ​លិន ក្រុងប៉ៃលិន ​ហើយ​ត្រូវ​​គេ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ស្ត្រី​រង​គ្រោះខាងលើ​​មាន​ឈ្មោះ​គយ ស្រី​កា អាយុ​២១​ឆ្នាំ ​ត្រូវគ្រូពេទ្យ​វះ​យក​កូន​ចេញ​បាន​ជិត​កន្លះ​​ខែ ​​​មាន​​ប្តី​ឈ្មោះ​ហុ​ន រស់ អាយុ​២៥​​ឆ្នាំ រស់នៅ​ភូមិ​កំពង់ទូក ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]