ជាទូទៅនៅលើស្បែកតែងតែមានដុះរោមចេញមក គ្រាន់តែចំនួននៃរោមទាំងនោះវាអាស្រ័យលើមនុស្ស តែបុណ្ណោះថាតិច រឺក៏ច្រើន។ ដោយឡែក ចំពោះនារីម្នាក់នេះ វាចាត់ទុកជារឿងចំឡែកមួយ ដែលនៅលើស្បែក របស់នាងមានដុះក្រចកដៃ ជំនួសអោយ រោមទៅវិញ។

កញ្ញា Shanyna Isom បានកើតនូវជំងឺចំឡែកមួយ ដែលធ្វើអោយគ្រូពេទ្យមានការទាល់តំរិះ និង ធ្វើអោយនាងមិន អាចដើរ និង ធ្វើសកម្មភាពទូទៅប្រចាំថ្ងៃបាន។

យោងទៅតាមប្រភព Online មួយបានអោយដឹងថា ជំងឺរបស់កញ្ញា Isom កើតឡើងដោយសារតែប្រតិកម្មនឹងអ្វី មួយដែលបានកើតឡើងមកលើ នាងកាលពី ៣ឆ្នាំមុន។

នាងត្រូវបានទទួលថ្នាំពីគ្រូពេទ្យ ចំពោះជំងឺហឺតរបស់នាង។ បន្ទាប់ពីលេបវាបាន ១ម៉ោង នាងចាប់ផ្តើមរមាស់ពេញរាងកាយ ហើយជើងរបស់នាងចាប់ផ្តើមប្រែរជាពណ៍ខ្មៅ។

ជំងឺចំឡែកនេះ មិនត្រូវតែប៉ះពាល់ដល់ស្បែករបស់នាងប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ឆ្អឹង និង ចក្ខុវិស័យ របស់នាង ផងដែរ។ កញ្ញាIsom អាចដើរបានលុះត្រាតែមាន ឈើរច្រត់ និងត្រូវការគេជួយជាប្រចាំថ្ងៃ ដើម្បីក្រោកចេញពីគ្រែ។

បើទោះជា អតីតនិស្សិតផ្នែកច្បាប់អាយុ ២៨ឆ្នាំ នៅឯមហាវិទ្យាល័យ Memphis ម្នាក់នេះធ្លាប់បានទៅពិភាក្សាជំងឺ ជាមួយអ្នកជំនាញជាច្រើន និង បានទៅរកវេជ្ជបណ្ឌិតនៅឯប្រទេស Netherlands ក៏ដោយ ក៏នាងនៅតែមិនអាច ស្វែងយល់ថាតើជំងឺ ចំឡែកមួយនេះជាជំងឺអ្វី។

វេជ្ជបណ្ឌិតបានព្យាយាម សាកល្បងព្យាបាលនាង ជាមួយនឹងវិធីផ្សេងៗ តែនៅមិនអាចទទួលបានជាលទ្ធផល។

គ្រួសាររបស់នាងបានអោយដឹងថា នាងគឺជាមនុស្សតែម្នាក់គត់លើលោក ដែលកើតជំងឺនេះ។

ក្រមរខ្មៅៗនេះ បានចេញពីស្បែករបស់នាង ហើយក្រចកទាំងនោះគឺមានសភាពរឹង។ ពួកវាបានលូតលាស់ និងជ្រុះទៅវិញ មុននឹងដុះមកម្តងទៀត។

កញ្ញា Isom បាននិយាយថា កន្លែងដែលសក់ រឺក៏រោមត្រូវដុះចេញ វាបានជំនួសដោយ ក្រចកទាំងនេះ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]