ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឃាត់ជនសង្ស័យម្នាក់ឈ្មោះសេត អាល់វី ភេទប្រុស អាយុ២៨ឆ្នាំ ជាខ្មែរអិស្លាម អតីតអ្នកលក់ការ៉េមកី មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ កុម្ភៈ ២០១២ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយជាប់ចោទពីបទប្រទូសកេរ្តិ៍ខ្មាសលើនារីវ័យក្មេងម្នាក់អាយុ១៧ឆ្នាំ អតីតអ្នកបម្រើនៅហាងលក់ស៊ុបមួយកន្លែងនៅក្នុងក្រុងកំពង់ចាម ។
លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា មុនពេលកើតហេតុបុរសឈ្មោះទូច នីម រស់នៅភូមិកើតហេតុខាងលើ បានបិទភ្លើងដេកនៅក្នុងផ្ទះឈើជាមួយប្រពន្ធនិងកូន ។ លុះបានបន្តិចស្រាប់តែឮសូរសំឡេងស្រែកយំចេញពីផ្ទះមួយនៅជាប់គ្នាដែលស្តាប់ទៅខុសប្លែកពីធម្មតា ដោយមានការសង្ស័យក៏ប្រញាប់ទៅរាយការណ៍ប្រាប់លោកអធិការនគរបាលក្រុងកំពង់ចាម នៅក្បែរនោះ។
លោកអធិការប្រាប់បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់ ហើយបានគោះទ្វារហៅជនសង្ស័យឲ្យបើកទ្វារដើម្បីធ្វើការត្រួតពិនិត្យដំបូងមិនបានបើកទ្វារឲ្យនោះទេ ថែមទាំងប្រើពាក្យសម្ដីគ្រោតគ្រាតមកលើសមត្ថកិច្ចផងដែរ ។ លុះមួយសន្ទុះក្រោយមក ទើបបើកទ្វារ ស្រាប់តែឃើញនារីមា្នក់ឈ្មោះ ច.ផ.ល អាយុ១៧ឆ្នាំ នៅក្នុងបន្ទប់ទឹក ហើយបានហៅទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមទាំង២នាក់ ទើបបែកធ្លាយរឿងប៉ុនប៉ងរំលោភ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]