ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាផឹកស្រវឹង ដល់ក ហើយជិះម៉ូតូទៅផ្ទះមិនដល់ ក៏វ៉ៃ ជន្ទុលដេកលក់នៅលើម៉ូតូតែម្ដង កុំតែបាន អ្នកជិតខាងនិងសមត្ថកិច្ចទៅជួយ កុំអីម៉ូតូ តម្លៃខ្ទង់៣០០០ដុល្លារនិងសម្ភារៈជាប់ខ្លួន អាចក្លាយទៅជាចំណីរបស់ចោរទៀតផង។

រឿងហេតុដែលមិនគួរកើតនេះ គេបាន ប្រទះឃើញកាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២កន្លងទៅនេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុងមួយកន្លែង ក្បែរសាលាខណ្ឌ៧មករា ក្នុងប្លុកបុរីកីឡា។

បុរសដែលផឹកស៊ីស្រវឹងទាល់តែបើកម៉ូតូ ទៅផ្ទះលែងដល់ខាងលើនេះ មិនត្រូវបានគេ ស្គាល់អត្ដសញ្ញាណនោះឡើយ គ្រាន់តែអ្នក ឃើញហេតុការណ៍បានអះអាងថា នៅវេលា ម៉ោងកើតហេតុ គេឃើញបុរសខាងលើនេះ បានបើកម៉ូតូម៉ាក PCX ដែលមានតម្លៃខ្ទង់ ៣០០០ដុល្លារ តាមបណ្ដោយផ្លូវបេតុង មុខ សាលាខណ្ឌ៧មករា ពីទិសខាងកើតមកខាង លិច ក្នុងអាការៈស្រវឹង រេពេញផ្លូវ ។ លុះ មកដល់ក្បែរស្ដង់ផ្សារបុរីកីឡា ស្រាប់តែគេ ឃើញបុរសនេះ ឈប់ម៉ូតូរកកល់ដួលហើយ ក៏វ៉ៃ ជន្ទុលចុះ យកក្បាលកល់និងដៃចង្កូត ដេកលក់ស្រមុកខុលតែម្ដង ។ ពេលអ្នកជិត ខាងឃើញដូច្នេះ ក៏បាននាំគ្នាមកដាស់ដើម្បី ឱ្យជិះម៉ូតូទៅមុខទៀត តែទំនង ជាតិស្រវឹង ចូលពេញជ្រុល ទៅមុខលែងរួច បុរសរូបនេះ ក៏ដាក់ខ្លួនចុះ ដេកនៅក្បែរចិញ្ចើមផ្លូវតែម្ដង ទាល់តែប្រជាពលរដ្ឋហៅសមត្ថកិច្ចមកធ្វើ ការសួរនាំ ហើយទាក់ទងទៅកាន់បងប្អូនឱ្យ មកទទួលយកទៅផ្ទះបាត់ទៅ ៕

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]