នៅក្របខ័ណ្ឌ English Premier League (EPL)  មានការប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនអាច រំលងបាន គឺការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United ដែលទើបតែបញ្ចប់ទៅ នៅថ្ងៃអាទិត្យ ទី 28 ខែកុម្ភៈ ឆ្នាំ 2016 កន្លងមក។ ដោយមានការផ្សាយបន្តផ្ទាល់នៅពហុកីឡដ្ឋាន SINGHA នាមជ្ឈមណ្ឌលកោះពេជ្រ ខាងមុខស្ពាន នាគភ្លោះ ចាប់ពីម៉ោង 5 ល្ងាចតទៅ។

ព្រឹត្តិការណ៍ធំដ៏គួរឲ្យរំភើបដែលអ្នកគាំទ្រជាច្រើននៅកម្ពុជាបាន និងកំពុងរង់ចាំបានមកដល់ជាថ្មី នៅ ពហុកីឡដ្ឋាន SINGHA ជាទីកន្លែងដែលលោកអ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់ និងអាចស្រែក ហ៊ោគាំទ្រដូចកំពុងទស្សនាក្របខ័ណ្ឌ English Premier League ពិតៗ។ បទពិសោធន៍នៃភាពរំភើប រីករាយជាមួយហ្វូងមនុស្សហ៊ោកញ្ជៀវគាំទ្រក្រុមដែលខ្លួនពេញចិត្តក្នុងការផ្សាយបន្តផ្ទាល់នៅលើ អេក្រង់ដ៏ធំ។ អ្នកគាំទ្រភាគច្រើននៅកម្ពុជាសុទ្ធតែយល់ស្របថា ពហុកីឡដ្ឋាន SINGHA ជាកន្លែង ល្អបំផុតសម្រាប់ទស្សនាការប្រកួត EPL ។

ហើយកាន់តែគួរឲ្យរំភើបទៅទៀតនោះ អ្នកគាំទ្រទាំងអស់អាចរីករាយនឹងការប្រគំតន្ត្រីពិសេសពី តារាចម្រៀងដ៏ពេញនិយមបំផុតនៅកម្ពុជាគឺ លោក ខេមរៈ សេរីមន្ត និងកញ្ញា មាស សុខសោភា ដែលនឹងមកអង្រួនឆាកទាំងមូលឲ្យកក្រើក។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចរីករាយនាពេលរាត្រី ជាមួយរសជាតិស្រាបៀរ SINGHA ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។

សម្រាប់តម្លៃសំបុត្រត្រឹមតែ 6,000 រៀល លោកអ្នកអាចទទួលបានស្រាបៀរ SINGHA ចំនួនពីរ កំប៉ុង។ ថែមទាំងអាចក្រេបរសជាតិស្រាបៀរ និងទស្សនាការប្រកួតនៅក្នុងស្តង់ស្រាបៀរ SINGHA ជាមួយនឹងតម្លៃពិសេស និងការផ្តល់ជូនពិសេសៗជាច្រើនទៀត។

លើសពីនេះ នៅមានសំណាងទ្វេដងក្នុងមហាព្រឹត្តិការណ៍នេះ គឺនៅពេលលោកអ្នកទិញស្រាបៀរ SINGHA នឹងមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សងសំណាង និងឱកាសឈ្នះរង្វាន់ជាច្រើន ទៀតពីឆ្នោតកោសដូចជា អាវយឺត Man-Utd, កន្សែង Man-Utd, ប្រដាប់ក្មេងលេង Man-Utd, ពែង Man-Utd, បណ្តោងសោ Man-Utd ឬ SINGHA, ឆត្រ និងអាវយឺត SINGHA ។ បន្ថែមលើនេះ ពេល លោកអ្នកទិញស្រាបៀរ SINGHA ថូតូចតម្លៃ 12,000 រៀល នឹងទទួលបានឆ្នោតផ្សងសំណាង 2 សន្លឹក ហើយសម្រាប់ថូធំតម្លៃ 35,000 រៀល នឹងទទួលបានឆ្នោតផ្សងសំណាង 2 សន្លឹក។


ជាពិសេស ជាមួយកម្មវិធីប្រ៊ូម៉ូស៊ិនរបស់ស្រាបៀរ SINGHA គឺទិញស្រាបៀរ SINGHA មួយធុង បញ្ចុះតម្លៃនៅត្រឹមតែ 16,000 រៀល នឹងទទួលបានឆ្នោតកោស និងឆ្នោតផ្សងសំណាង 3 សន្លឹក ហើយសម្រាប់ស្រាបៀរ SINGHA មួយកេស បញ្ចុះតម្លៃនៅត្រឹមតែ 15$ ប៉ុណ្ណោះ នឹងទទួលបាន ឆ្នោតកោស និងឆ្នោតផ្សងសំណាង 12 សន្លឹក។ ដូច្នេះ អ្នកគាំទ្រទាំងអស់អាចរីករាយនឹង ការប្រកួត ជាមួយនឹងកម្មវិធី “ទិញច្រើន ឈ្នះច្រើន” ។

“ពហុកីឡដ្ឋាន SINGHA ជាកន្លែងល្អបំផុតសម្រាប់ទស្សនា EPL” ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា