ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍ជិះម៉ូតូទៅបុកជាមួយ នឹងត្រាក់ទ័រជីកដី (A.X) កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ សីហា នៅតាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមស្ថិតក្នុងភូមិក្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។

មន្ត្រីប៉ូលិសស្រុករលាប្អៀរ បាននិយាយថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះពុធ សារ៉ាត់ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ លាយក្រហម ។ ចំណែកអ្នកជិះពីក្រោយឈ្មោះជា ស៊ឺន អាយុ៤០ឆ្នាំ ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់បានទៅតថ្លៃទិញគោគេមួយនឹម និងបានត្រូវថ្លៃគ្នាអស់ហើយ ដោយសន្យាទៅយកនៅថ្ងៃស្អែក ប៉ុន្តែពេលត្រឡប់មកវិញ ក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយត្រាក់ទ័រជីក ដីតែម្តង។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]